តុលាការសម្រេចឃុំខ្លួនជនជាតិចិន១០ នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធថតរឿងកូនជ្រូកនៅក្នុងសណ្ឋាគារ Wow now

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួនជនជាតិចិនចំនួន១០ នាក់ ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃ ស ដែលជាមេក្លោង ថតរឿងក្តៅសាច់ នៅក្នុង សណ្ឋាគារ Wow Now។

សូមបញ្ជាក់ផងដែរថា លោក  ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២៣ បានប្រាប់ឲ្យដឹងថា សំណុំរឿងខាងលើនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ស្ថានទម្ងន់ទោសនៃសញ្ចារកម្ម​ ការដឹកនាំពេស្យាចារ​ និងរូបភាព​ និងសម្ភារៈអាសអាភាស​ តា​មមាត្រា​ ២៧​ មាត្រា​ ២៩​ និងមាត្រា​ ៣០​ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស​ និងអំពើធ្វើអាជីវកម្មផ្លូវភេទ​​។

ពួកគេត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ពន្ធពីបទ.សញ្ចារកម្ម ការដឹកនាំពេស្យាចារ នឹងផលិតចែក ចាយរូបភាពវីដេអូអាសអាភាស តាមពាក្យបណ្តឹងរបស់នារីរងគ្រោះ២ នាក់ ។

សូមបញ្ជាក់ផងដែរថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដាក់កម្លាំងចុះឡោមពទ្ធទីតាំង អគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយសង្ស័យពាក់ព័ន្ធករណី ផលិតរឿងបែប(អាសអាភាស)បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣ នៅលើកំណាត់ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជ ធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា មុនកើតហេតុមាននារីខ្មែរ២ នាក់ ជាជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ជនជាតិចិន១ ក្រុមនោះថា យកពួកនាងទៅថត និងផលិតរឿងជាវីដេអូក្តៅសាច់ បែបអាសអាភាស នៅក្នុងបន្ទប់ជាន់ទី៩ នៃ អគា កើតហេតុខាងលើ ។

ក្រោយពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងសមត្តកិច្ចនាយក ដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ក្រោមការចង្អុល បង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំ បូងរាជធានីភ្នំពេញ បានដាក់កម្លាំងជាច្រើននាក់រួមមាន ឯកសណ្ឋានអាវក្រោះ និងកាំភ្លើងវែងខ្លីស្ទើគ្រប់ដៃ បានចុះទៅឡោមព័ទ្ធទីតាំងអគាមួយកន្លែងនោះ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនបរ ទេសប្រមាណជិត៥០ នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីថត និងផលិតរឿងវីដេអូ បែបអាសអាភាស ។

បច្ចុប្បន្ន ក្រុមជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារម១ ព្រៃស ជាបណ្តោះអាសន្នហើយ ៕

       

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២