អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នងទាំងព្រឹកព្រលឹម នៅសង្កាត់ព្រែកកំពិស​

ភ្នំពេញ​ ៖​ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងអាជ្ញាធរមូលដ្ឋាន​ នាព្រឹក​ថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ២០២៣នេះ នៅចំណុចផ្លូវបេតុង ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​  

សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ទីតាំងមានឈ្មោះ ពេជ្រ​ ណាវី​ ភេទស្រី​ អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ នៅផ្ទះ ។ ផ្ទះរងគ្រោះជាប្រភេទសំណង់​ (ឈើលើថ្មក្រោម ទំហំ៥ម៉ែត្រX៨ម៉ែត្រ​ )​ ដោយខូចខាតសម្ភារៈ ឆេះផ្ទះអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

​អគ្គិភ័យនេះមិនបណ្ដាលឱ្យមនុស្សស្លាប់​ និងរបួសនោះទេ ហើយក្រុមមន្ត្រីជំនាញបានយករថយន្តការិយាល័យបង្ការ​ សង្គ្រោះអគ្គិភ័យ​ចំនួន ០៣គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប។​ ក្នុងនោះក៏មានរថយន្តជំនួយ​ ៖​ រថយន្តរបស់ព្រលានយន្តហោះ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន សើ្មរនឹង ២០ម៉ែត្រគូប។​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប​ ដោយពន្លត់ចប់​នៅម៉ោង ៩និង៣០នាទីព្រឹកនាថ្ងៃខែ ឆ្នាំដដែល​ ។ សមត្ថកិច្ចជំនាញបានបញ្ចាក់ប្រាប់ថា​ ចំពោះមូលហេតុនៃការឆាបឆេះនេះ​បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ ៕​

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២