សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឆ្មក់ចូលផ្ទះសំណាក់មួយកន្លែងបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានមួយសម្បុក

រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញខណ្ឌដូនពេញ បានឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន៦នាក់ ក្នុងផ្ទះសំណាក់មួយកន្លែង យីហោ ញូវខាសល១ ដែលមានទីតាំងផ្ទះលេខ២៦E0 ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។នេះបើយោងតាមរបាយការណ៍សមត្ថកិច្ចបាលខណ្ឌដូនពេញបានឲ្យដឹងនៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោកវរសេនីយ៍ត្រី លក សួស្តី អធិការរងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌដូនពេញ និងជាអ្នកដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តការណ៍បង្ក្រាបនេះ បានឲ្យដឹងថា ឆ្លងតាមការប្រើប្រាស់ជំនាញ និងដោយអនុវត្តន៍តាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងដោយបានទទួលការចង្អុលបង្ហាញពីលោក វរសេនីយ៍ឯក ទៀង ចន្ទសារ អធិការខណ្ឌដូនពេញ កំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងករណីសម្រួលទីតាំងឱ្យប្រើប្រាស់គ្រឿងញៀន រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់(ស្រី០៣នាក់) និងវត្ថុតាងគ្រឿងញៀន ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនដូចខាងក្រោម៖

១-ឈ្មោះខេង ថារ៉េត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកទទួលភ្ញៀវ ស្នាក់នៅផ្ទះលេខ៧២ ផ្លូវ១១៧ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (សម្រួលទីតាំងឪ្យប្រើប្រាស់)។

២-ឈ្មោះសុខ ស្រីណែត ភេទស្រី អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ជួញដូរ )។

៣-ថេង សុផត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ (ប្រើប្រាស់)។

៤-ឈ្មោះស៊ិន ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ប្រើប្រាស់ ) ។

៥-ឈ្មោះ ជា ស្រីល័ក្ខ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ( ប្រើប្រាស់)។

៦-ឈ្មោះស៊ុំ ឡាដាំង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ (ប្រើប្រាស់) រួមនឹងវត្ថុតាងត្រូវចាប់យកមួយចំនួនធំ។

បន្ទាប់ពីឃាត់ខ្លួនបានហើយ ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញសាកសួរ និងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្តតាមនីតិវិធី ៕

 

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២