ចុងសប្តាហ៍នេះមិនដឹងទៅណា ទៅសាកថ្មជីវិតនៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកឱ្យប្លែកអារម្មណ៍ម្តង

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក គឺជារមណីយដ្ឋានបែបធម្មជាតិមួយ ដែលមានចំងាយប្រហែលជា ៣០ គីឡូម៉ែត្រពីក្រុងសៀមរាប ដោយយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៦ និងបត់ចូលក្នុង តាមផ្លូវកៅស៊ូតូចមួយ។ ប្រជាជននៅតំបន់នោះភាគច្រើន បានសាងសង់ទីលំនៅខ្ពស់ៗធ្វើអំពីឈើ ក្នុងគោលបំណងដើម្បីការពារទឹកលិច នាពេលដែលទឹកទន្លេឡើងខ្លាំងនារដូវវស្សា។

ក្រៅពីជាតំបន់នេសាទ សហគមន៍ទេសចរណ៍មួយនេះ ក៏ជាតំបន់ទេសចរណ៍ធម្មជាតិមួយដ៏សំខាន់ ដែលមានសម្រស់ស្រស់ស្អាតផងដែរ ដោយសារតែនៅរដូវវស្សាភូមិទាំងមូល ត្រូវបានគ្រប់ដណ្ដប់ទៅដោយផ្ទៃទឹក និងហុំព័ទ្ធទៅដោយព្រៃលិចទឹកជាច្រើន។ លើសពីនេះទៅទៀតភ្ញៀវទេសចរណ៍ទាំងអស់ អាចទៅទស្សនាអំពីការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជន ដែលរស់នៅលើផ្ទៃទឹកមួយនេះ។ ហើយមួយវិញទៀតភ្ញៀវទេសចរទាំងអស់នឹងមានអារម្មណ៍រីករាយជាមួយការជិះទូកកាណូត ទៅទស្សនាបឹងទន្លេសាប រឺជិះទូកចែវតូចៗទស្សនាទេសភាពនៅក្នុងព្រៃលិចទឹក និងភូមិដែលប្រជាជនរស់នៅបានទៀតផង៕

   

ប្រភព៖ Angkor Aurora

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២