ដំណឹងមរណភាព របស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ នាង ហ៊ុច

សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ នាង ហ៊ុច ត្រូវជាម្តាយបង្កើត និងម្តាយក្មេករបស់អ្នកឧកញ៉ា ឈុន លាង និង អ្នកឧកញ៉ា សំ អាង ជាសហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានទទួលមរណភាពនៅវេលាម៉ោង ៩ និង១៨នាទីព្រឹក ថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩១វស្សា។

សពរបស់សីលវិសុទ្ធ សិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ នាង ហ៊ុច ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៃព្រះពុទ្ធសាសនានៅភូមិគ្រឹះលេខ១៩៩ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដំណឹងនេះចាត់ទុកជាសេចក្តីយាង និងគោរពអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនញាតិមិត្ត ជិតឆ្ងាយទាំងអស់នៃ សព និងក្រុមគ្រួសារ។ ពិធីដង្ហែសព នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង ៧ និង១២នាទីព្រឹក ឆ្ពោះទៅកាន់វត្តឈូងលៀបព្រះសីហនុរាជ ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

 

ជាមួយគ្នានេះដែរ លោកជំទាវ ឧកញ៉ា ជួប មាន អគ្គនាយិកា ក្រុមហ៊ុន ថោនគ្រុប ព្រមទាំងបុគ្គលិកក្រោមឱវាទទាំងអស់បានផ្ញើសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ដោយបានសំដែងនូវការសោកស្តាយ ស្រណោះ អាឡោះអាល័យ ចំពោះការបាត់បង់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ នាង ហ៊ុច ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេក ជីដូន ជាទីគោរពស្រលាញ់។យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំនេះ ជាមួយអ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ នាង ហ៊ុច បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២