ក្រុមឧទ្ទាម Houthi នៅប្រទេសយេម៉ែនបានប្រកាសថា ពួកគេបានត្រៀមខ្លួនរួចហើយ ដើម្បីទប់ទល់ជាមួយកងកម្លាំងអ៊ីរបស់ស្រាអែល

ក្រុម Houthi យេម៉ែនបានប្រកាសកាលពីថ្ងៃអង្គារម្សិលម៉ិញនេះថា  ពួកគេបានបង្កើនការត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមមុខគ្រប់លទ្ធភាពដើម្បីប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីមានការចង្អុលបង្ហាញដោយទីក្រុង Tel Aviv ថា ខ្លួននឹងប្រើប្រាស់កម្លាំងប្រឆាំងនឹងក្រុមនេះ។ ប្រធានក្រុមប្រឹក្សានយោបាយកំពូលនៃក្រុមលោក Mahdi al-Masha.t បាននិយាយថា “យើងត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីវាយប្រហារសត្រូវ បង្កើនកម្រិតនៃការត្រៀមខ្លួន និងរៀបចំដើម្បីដោះស្រាយនូវលទ្ធភាពទាំងអស់នៅពេលប្រឈមមុខនឹងបញ្ហាសំខាន់ៗទាំងនេះ” ។

 

កាលពីព្រឹកថ្ងៃអង្គារម្សិលម៉ិញនេះ ក្រុមឧទ្ទាម Houthi បានអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើនាវាដឹកប្រេងដែលមានទង់ជាតិន័រវេស ចេញពីប្រទេសយេម៉ែន ខណៈដែលវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។

លោក Ofir Gendelman អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “ទាក់ទងនឹងការវាយប្រហាររបស់ Houthi លើនាវាដឹកទំនិញអន្តរជាតិនោះ ជាការវាយប្រហារ ដែលបង្កការគំរាមកំហែងដល់ពាណិជ្ជកម្មអន្តរជាតិ និងអ៊ីស្រាអែល ហើយការគំរាមកំហែងនេះនឹងត្រូវបានដោះស្រាយដោយកម្លាំង” ។

ភាពតានតឹងបានកើនឡើងរវាងក្រុមឧទ្ទាម Houthi ក្នុងប្រទេសយេម៉ែន និងអ៊ីស្រាអែល ចំពេលមានការវាយលុករបស់យោធាអ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន 18 412 នាក់ និងរបួសជាង 50 100 នាក់ផ្សេងទៀត៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២