ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ធ្វើដំណើរទៅទស្សនកិច្ចនៅមូលដ្ឋានយោធាអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីពង្រឹងទំនាក់ទំនង និងធ្វើសង្គ្រាមជាមួយរុស្សីផ្តាច់ព្រ័ត្រចុងក្រោយ

ប្រធានាធិបតី Volodymyr Zelensky បានទៅដល់ប្រទេសអាល្លឺម៉ង់នៅថ្ងៃទី 14 ខែធ្នូនេះ ដោយធ្វើដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលនៃបញ្ជាការកងទ័ពសហរដ្ឋអាមេរិកនៅអឺរ៉ុប និងអាហ្វ្រិកដែលមានទីតាំងនៅទីក្រុង Wiesbaden របស់ប្រទេសអាល្លឺម៉ង់។ ប្រមុខរដ្ឋអ៊ុយក្រែនបានធ្វើទស្សនកិច្ចនៅបណ្តាប្រទេសជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងអាហ្សង់ទីន សហរដ្ឋអាមេរិក និងន័រវែស ក្នុងគោលបំណងដើម្បីពង្រឹងការគាំទ្រសម្រាប់អ៊ុយក្រែន ចំពេលមានការព្រួយបារម្ភអំពីការកើនឡើងនៃស្ទាក់ស្ទើរក្នុងចំណោមសម្ព័ន្ធមិត្ត អំពីការផ្តល់ជំនួយទៅឱ្យអ៊ុយក្រែន។

មន្ត្រីប៉ូលីសទីក្រុង Frankfurt បានប្រកាសនៅថ្ងៃទី 14 ខែធ្នូនេះថា លោក Zelensky បានមកដល់អាកាសយានដ្ឋាន Frankfurt ពីកន្លែងដែលគាត់ត្រូវបានអមដំណើរទៅកាន់ Wiesbaden ។ Zelensky បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសន័រវេស ខ្ញុំបានទៅដល់ទីបញ្ជាការកងទ័ពសហរដ្ឋអាមេរិកនៅអឺរ៉ុប ដែលមានមូលដ្ឋាននៅទីក្រុង Wiesbaden ប្រទេសអាល្លឺម៉ង់។ ខ្ញុំ​បាន​ជឿជាក់​ម្តង​ទៀត​អំពី​ទំនាក់ទំនងដ៏​ប្រសើរ​នៃ​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​ដល់​អ៊ុយក្រែន។ យើង​ត្រូវ​ការ​វា​យ៉ាង​ខ្លាំង​សម្រាប់​ជ័យជម្នះ!។

លោក Zelensky បានសម្តែងក្តីសង្ឃឹមថា ការផ្តល់មូលនិធិបន្ថែមសម្រាប់អ៊ុយក្រែន ដែលជាប់គាំងនៅក្នុងសភា ដោយសារតែជម្លោះនយោបាយនឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះ។ ថ្មីៗនេះ ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ចំណាយលើវិស័យការពារជាតិកម្រិតខ្ពស់បំផុតចំនួន 886 ពាន់លានដុល្លារ ដែលរួមមាន 300 លានដុល្លារនៅក្រោមគំនិតផ្តួចផ្តើមជំនួយសន្តិសុខសម្រាប់អ៊ុយក្រែន។ នេះ​ជា​គម្រោងជំនួយ​ដាច់​ដោយ​ឡែក​ពី​សំណើរ​ផ្តល់​ថវិកា​ចំនួន ១១១ ពាន់​លាន​ដុល្លារ​ ដែល​មិន​ទាន់​បាន​អនុម័ត ​ក្នុងនោះ​មាន​ជាង ៦១ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន៕

ប្រភព៖ The Kyiv Independent

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២