សេចក្តីជូនដំណឹង ! ស្ថានីយទូរទស្សន៍ថោន សូមជម្រាបជូនសាធារណៈជនអ្នកគាំទ្រគុនខ្មែរឲ្យបានជ្រាបថា កម្មវិធី Kun Khmer Grand Championនឹងមានការផ្លាស់ប្តូរទៅប្រកួតនៅព្រឹកថ្ងៃសៅរ៍វិញ

ភ្នំពេញ៖ស្ថានីយទូរទស្សន៍ថោន សូមជម្រាបជូនទៅដល់សាធារណៈជន ក៏ដូចជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ និងអ្នកគាំទ្ររបស់ស្ថានីយទូរទស្សន៍ថោន ពិសេសអ្នកគាំទ្រគុនខ្មែរនៅលើសង្វៀនKun Khmer Grand Champion ដែលតែងតែមានការប្រកួតរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង 11:00 ព្រឹកតទៅឲ្យបានជ្រាបថា កម្មវិធីនេះនឹងធ្វើការផ្លាស់ប្ដូរ។

សង្វៀនKun Khmer Grand Champion ដែលតែងតែមានការប្រកួតរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង 11:00 ព្រឹកនោះ  ឥឡូវនេះកម្មវិធីនឹងធ្វើការផ្លាស់ប្ដូរពី សង្វៀនKun Khmer Grand Champion ទៅជាសង្វៀនKun Khmer Madrid Grand Fight វិញ ចំពោះពេលវេលាប្រកួតក៏ធ្វើការផ្លាស់ប្ដូរដូចគ្នាដែរ ការប្រកួតនឹងធ្វើការផ្លាស់ប្ដូរទៅថ្ងៃសៅរ៍វិញ កម្មវិធីចាប់ពីវេលាម៉ោង 11:00 ព្រឹកតទៅ។

ដូច្នេះសូមពុកម៉ែបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរទាំងអស់គ្នាមេត្តាជ្រាបជាដំណឹង ហើយសូមបន្តការគាំទ្រនូវព្រឹត្តិការណ៍ការប្រកួតគុនខ្មែរ នៅលើសង្វៀនរបស់ស្ថានីយទូរទស្សន៍ថោនជាពិសេសការចូលរួមមកទស្សនាដើម្បីលើកទឹកចិត្តកីឡាករគុនខ្មែររបស់យើងទាំងអស់គ្នា៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២