ពេលនេះ គុនខ្មែរឡើងដល់កម្រិតកំពូលហើយ ល្បីកក្រើកនៅក្នុងប្រទេសជប៉ុន!

ភ្នំពេញ៖ទីបំផុតបំណងប្រាថ្នារបស់អ្នកស្នេហាគុនខ្មែរបានសម្រេចឡើងមួយកម្រិតទៀតហើយ ដោយមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំរបស់ស្ថានីយ៍ទូរទស្សន៍ថោន រួមសហការជាមួយ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក បានធ្វើឲ្យផ្ទាំងរូបភាពគុនខ្មែរ​ ត្រូវបានគេដាក់បង្ហាញនៅក្នុងសន្និសិទ្ធកាសែតនៅក្នុងប្រទេសជប៉ុន។ នេះបើតាមលោក Tommy Kim ស្ថាបនិកប្រដាល់គុនខ្មែរ និងជាទីប្រឹក្សាជាន់ខ្ពស់ប្រចាំស្ថានីយ៍ទូរទស្សន៍ថោន នាថ្ងៃច័ន្ទទី ១៨ ខែធ្នូ ឆ្នាំ២០២៣។

ស្ថាបនិកប្រដាល់ល្បីឈ្មោះរូបនេះបានបង្ហាញក្តីរំភើបថា «នៅទីបំផុត​ ប្រធានបទគុនខ្មែរ​ ត្រូវបានគេលើកយកទៅជជែក និងដាក់បង្ហាញរូបភាពគុនខ្មែរនៅក្នុងសន្និសីទកាសែតនៅប្រទេសជប៉ុនហើយ​ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់​ ដែលគ្រប់បណ្តាញសារព័ត៌មាននានានៅក្នុងប្រទេសជប៉ុន​ បានចុះផ្សាយពីការប្រកួតដ៏អធិកអធ័មមួយនេះ»។

លោកបានបញ្ជាក់បន្ថែមថា កីឡាករជប៉ុនទាំង5រូបនេះ​ គឺជាកីឡាករដ៏ឆ្នើមប្រចាំកម្មវិធីប្រដាល់​ KNOCK OUT ដ៏ធំមួយនៅក្នុងប្រទេសជប៉ុន។ គេមិនត្រឹមតែបញ្ជូនកីឡាកររបស់គេមកប្រកួតនោះទេ​ ថែមទាំងរៀបចំសន្និសីទកាសែតផ្សព្វផ្សាយពីកម្មវិធីប្រដាល់គុនខ្មែរ​ របស់យើងថែមទៀត។

 

តើបងប្អូនគាំទ្រគុនខ្មែរ​ គួរតែចូលរួមលើកទឹកចិត្តកីឡាករជប៉ុនដែរឬទេ? សូមចូលរួមស៊ែរឱ្យបានច្រើន​ ដើម្បីបង្ហាញទៅកាន់ប្រជាជនជប៉ុនវិញដែរ​ថា គុនខ្មែរយើងក៏មានការគាំទ្រខ្លាំងក្លាណាស់ដែរ​ ។

គួរជម្រាបផងដែរថា GANZBERG ចាប់ដៃគូជាមួយថោននាំរាជសីហ៍គុនខ្មែរទាំង5 សាករសជាតិថ្មី រសជាតិជប៉ុនម្ដង ហើយកីឡាករកម្ពុជាដែលនឹងត្រូវជួបប្រកួតជាមួយអ្នកពិឃាដនិនចារមកពីប្រទេសជប៉ុនទាំង 5 រូបដែរនោះរួមមាន៖ កីឡាកររាជសីហ៍គុនខ្មែរទី 1 គោរមៈ ចាន់រាជ vs កាតាស៊ីម៉ា ,កីឡាករ សុខ ធី vs យូតូ , កីឡាកររឿង សោភ័ណ្ឌ vs កីឡាករតូម៉ូយ៉ូគី, កីឡាករ ម៉ឺន មេឃា vs ការហ្សូគី , កីឡាករ កីឡាករវង្ស វិឆ្ឆ័យ vs ជាមួយទូសហ្សគី ។

កាន់តែពិសេសការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តេីមខ្សែរក្រវ៉ាត់រាជសីហ៍គុនខ្មែរ មានកីឡាករទូច ដេវីត vs ធន់ អៀងឡៃ , រិនដេវីត vs សំអាត ។

បន្ថែមពីនេះរាជសីហ៍គុនខ្មែរ ទី6 ដែលនឹងត្រូវប្រកួត លើសង្វៀន GANZBERG KUN KHMER ដែរនោះ គឺកីឡាករ ឈឿន ល្វៃ នឹងត្រូវជួបប្រកួតជាមួយកីឡាករBento មកពីប្រទេសប្រេស៊ីល ដើម្បីដណ្តើមខ្សែក្រវ៉ាត់IPCC Ganzberg Kun Khmer World Championship ។

 

ឥឡូវនេះកីឡាករជើងខ្លាំងជប៉ុន ដែលជានិនចារពិឃាដទាំងអស់ ត្រៀមប៉ះរាជសីហ៍គុនខ្មែររបស់យើងបានមកដល់កម្ពុជាកាលពីម្សិលមិញនេះហើយ ដើម្បីត្រៀមឡើងសង្វៀន ថោន កម្មវិធីរាជសីហ៍គុនខ្មែរ នាថ្ងៃទី21 ខែធ្នូ ឆ្នាំ2023 ចាប់ពីវេលាម៉ោង 8:00 យប់តទៅ នៅស្ថានីយ៍ទូរទស្សន៍ថោន។ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,ផេក TOWN FULL HDTV , Town Sports និង Beer GANZBERG ផងដែរ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២