មនុស្សចំនួន ១១១នាក់បានស្លាប់ ដោយសារគ្រោះរញ្ជួយដីនៅភាគពាយព្យនៃប្រទេសចិន

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានរាយការណ៍នៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មានមនុស្សចំនួន 111 នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុគ្រោះរញ្ជួយដីកម្រិត 6.2 រិចទ័រ នៅភាគពាយព្យប្រទេសចិន។ របាយការណ៍បាននិយាយថា គ្រោះរញ្ជួយដីនេះបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន 100 នាក់នៅក្នុងខេត្ត Gansu និង 11 នាក់នៅក្នុងខេត្ត Qinghai ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក អគ្គិសនី ការដឹកជញ្ជូន និងទំនាក់ទំនង។

នៅខេត្ត Gansu មនុស្សចំនួន 96នាក់ត្រូវបានរាយការណ៍ថា បានរងរបួស និង 124 នៅខេត្ត Qinghai ។ ទីភ្នាក់ងារនេះបាននិយាយថា ប្រធានាធិបតីចិនលោក Xi Jinping បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះជនរងគ្រោះទាំងអស់ និងការរៀបចំឱ្យត្រឹមត្រូវសម្រាប់ប្រជាជន ដែលរងផលប៉ះពាល់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ក្រុមមនុស្សចំនួន 580 នាក់មកពីកងពន្លត់អគ្គីភ័យក្នុងតំបន់ និងអង្គភាពគ្រោះមហន្តរាយត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងគ្រោះរញ្ជួយដីនោះ។

សាក្សីបានរាយការណ៍ថា បន្ទាប់ពីការរញ្ជួយដីនេះ មានផ្ទះជាច្រើនខ្នង ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់បានរងការខូចខាត ហើយមានការដាច់ចរន្តអគ្គិសនី និងទឹកនៅក្នុងភូមិជាច្រើនផងដែរ។ សីតុណ្ហភាពក្នុងតំបន់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ កម្រិត-10C (14F) នៅថ្ងៃនេះ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២