ខេត្តព្រះសីហនុមានគម្រោងសាងសង់ពហុកីឡដ្ឋានដ៏ធំមួយ ដែលមិនធ្លាប់មានពីមុនមក

ខេត្តព្រះសីហនុមានគម្រោងសាងសង់ពហុកីឡដ្ឋានដ៏ធំមួយ ដែលមិនធ្លាប់មានពីមុនមក ហើយការសាងសង់ពហុកីឡាដ្ឋាននៅក្នុងខេត្តព្រះសីហនុនេះឡើង គឺជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងវិស័យទេសចរណ៍ក្នុងខេត្តឆ្នេរសមុទ្រមួយនេះឱ្យកាន់តែរីកចម្រើន។

ពហុកីឡដ្ឋាននេះ មិនមែនត្រឹមតែជាទីលានសម្រាប់ប្រកួតបាល់ទាត់ ឬកីឡាផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនមួយកម្រិតទៀត ចូលមកទស្សនាកម្សាន្តក្នុងខេត្តនេះ។

 

គម្រោងសាងសង់ពហុកីឡាដ្ឋានជាតិខ្នាតធំដំបូងបង្អស់នៅក្នុងក្រុងព្រះសីហនុនេះគឺស្ថិតនៅតាមបណ្ដោយផ្លូវល្បឿនលឿនខេត្តព្រះសីហនុចូលតាមផ្លូវក្បាលឆាយចម្ងាយ ៥គីឡូម៉ែត្ររួចបត់ស្ដាំចម្ងាយ ១,៥ គីឡូម៉ែត្រ។ ពហុកីឡដ្ឋាននេះ មានផ្ទៃដីសរុប ៣៣ ហិកតា ដែលអាចផ្ទុកមនុស្សបានចំនួន ៣១ ៤៥០នាក់ ដោយក្នុងនោះមានចំណតរថយន្តចំនួន ២៨២ ចំណត មានកន្លែងដើរហាត់ប្រាណ ហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍អាំស្ទែដាម អគារសារមន្ទីរ សាលមហោស្រព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត។

លើសពីនេះ ពហុកីឡដ្ឋាននេះនឹងត្រូវសាងសង់ជាបែបសហសម័យ ដោយមានបញ្ចូលនូវអត្តសញ្ញាណជាតិ ហើយក៏សាងសង់ពីបេតុងភាគច្រើន ដើម្បីធានាបាននូវភាពគង់វង្សបានយូរអង្វែងដូចទៅនឹងអគារពីសម័យបុរាណ ដែលបានបន្សល់ទុកមកដល់សព្វថ្ងៃនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២