សប្តាហ៍នេះ សង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស ទៅដល់ខេត្តរតនគិរីហើយ ​អ្នកខេត្តរតនគិរីចាំទទួលស្វាគមន៍អ្នកលេងគុនខ្មែររបស់យើងផង សុទ្ធតែជាជើងខ្លាំងទាំងកីឡាករជាតិ និងអន្តរជាតិ

ភ្នំពេញ៖ បន្ទាប់ពីខេត្តមណ្ឌលគិរី ឥឡូវនេះសង្វៀន  WURKZ សេនាគុនខ្មែរយ័ន្ត៨ទិសនឹងទៅដល់ខេត្តរតនៈគិរី នាចុងសប្តាហ៍នេះហើយ ជាមួយនឹងការពាំនាំនូវផ្ទាំងទស្សនីយភាពការប្រកួតប្រដាល់គុនខ្មែរ ដែលមានកីឡាករល្បីៗប្រចាំប្រទេសបានណាត់គ្នាឡើងសាកកណ្តាប់នៅលើសង្វៀនដ៏ធំ និងមានប្រជាប្រិយភាពមួយនេះ រួមទាំងមានព្រឹត្តិការណ៍ប្រគំតន្ត្រីពីសំណាក់កំពូលតារាចម្រៀងល្បីៗនៅក្នុងប្រទេសកម្ពុជាផងដែរ ។

នៅក្នុងសប្តាហ៍នេះ គូប្រកួតនៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិសនៅខេត្តរតនៈគិរីនោះគឺជាការជួបគ្នារវាងគូមិត្តភាពជាតិគុនខ្មែរ កីឡាករ ធន់ ស៊ីហុង ប៉ះជាមួយ សំរិទ្ធ សុភាព ; កីឡាករយ៉ន ពិសី  ជួបប្រកួតជាមួយ ឡុង ខេត្ត។

គូជម្រុះដណ្តើមខ្សែក្រវាត់ IPCC Kun Khmer វគ្គសន្សំពិន្ទុពូល B ជុំទី៣នោះ កីឡាករ ហ៊ឹម គឹមរៀង ប្រកួតជាមួយ ណង សាវ ។

គូមិត្តភាពអន្តរជាតិគុនខ្មែរគឺជាការជួបគ្នារវាងកីឡាករ ផល ស៊ីឡុង ប្រកួតជាមួយកីឡាករថៃ យ៉តស័ក្តឆៃ, កីឡាករ គង់ ហូវ ជួបប្រកួតជាមួយ សនឃីរី ស.មីអាណាន់ មកពីប្រទេសថៃ ,កីឡាករអេលីត ភក្តី ប្រកួតជាមួយ ភេនសានឡេក ភីខេ ,កីឡាករពេជ្រ សម្បត្តិ មកប្តូរកណ្តាប់ដៃជាមួយ ប៊ិបស៊ីឆរ ហ្គេតតេវេណា កីឡាករជើងខ្លាំងមកពីប្រទេសថៃ។

ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះធ្វើឡើងនៅថ្ងៃអាទិត្យទី24 ខែធ្នូ ឆ្នាំ២០២៣ នៅក្រុងបានលុង ខេត្តរតនគិរី ទីតាំងក្នុងព្រលានយន្តហោះ ចាប់ពីម៉ោង៧យប់តទៅ។ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,ផេក Town Full HDTV, Town Sports និង WURKZផងដែរ ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២