ញាក់សាច់ អ្នកលេងដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ វាយទៅកីឡាករនិនចាជប៉ុនយប់ម៉ិញនេះ ស្ទើរមិនដកដង្ហើមរហូតធ្វើឱ្យកីឡាករជប៉ុនរូបនោះបោះបង់ការប្រកួតត្រឹមទឹកទី១

ភ្នំពេញ៖ ល្អអីល្អយ៉ាងនេះទេលោកអើយ កីឡាករជើងខ្លាំងរហស្សនាមដៃភ្លើងជើងរន្ទះ ផល សោភ័ណ្ឌ កាន់តែចាស់កាន់តែកាច ការប្រកួតនៅលើសង្វៀន GANZBERG រាជសីហ៍គុនខ្មែរយប់ម៉ិញនេះ រូបគេបានបញ្ចេញក្បាច់គុនកាន់តែកាច និងសាហាវជាងមុនទៅទៀតដើម្បីផ្តួលកីឡាករជើងខ្លាំងនិនចាជប៉ុនមិនឱ្យក្រោកតដៃរួច បានធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ពីសមត្ថភាពរបស់គេ។

បើទោះបីជាមានវ័យកាន់តែចាស់ជាងមុនក៏ពិតមែន ប៉ុន្តែបើនិយាយពីសមត្ថភាពវិញគឺមិនដែលថមថយនោះឡើយ សោភ័ណ្ឌ កាន់តែល្អពេលឡើងប្រកួតពីមួយសង្វៀនទៅមួយសង្វៀនធ្វើឲ្យអ្នកគាំទ្រគុនខ្មែរមានមោទនភាព និងមានទំនុកចិត្តជាខ្លាំងនៅពេលរូបគេឡើងប្រកួតនៅលើសង្វៀនម្តងៗ។ថ្វីដ្បិតតែរូបគេមិនសូវខ្ពស់យ៉ាងណាក្តី ប៉ុន្តែរឿង សោភ័ណ្ឌ មានក្បាច់វាយល្អខ្លាំងមែនទែន នៅលើសង្វៀន មិនថាជួបគូប្រកួតដែលមានកម្ពស់ខ្ពស់ជាង ឬប្រហាក់ប្រហែលខ្លួននោះទេ ប៉ុន្តែសោភ័ណ្ឌតែងតែបញ្ចេញក្បាច់ក្នុងការប្រកួតគុនខ្មែរ និងផ្លាស់ប្តូរយុទ្ធសាស្ត្រវាយទៅលើគូប្រកួតធ្វើឲ្យអ្នកគាំទ្រពេញចិត្ត និងមានទំនុកចិត្តទៅលើរូបគេជាខ្លាំង នៅពេលរូបគេឡើងប្រកួតលើសង្វៀនម្តងៗអ្នកគាំទ្របាននាំគ្នាស្រែកហ៊ោឡើងកក្រើកសង្វៀន មិនថាសង្វៀននៅក្នុងរាជធានីភ្នំពេញ ឬនៅតាមបណ្ដាទីរួមខេត្តនោះទេ។

កាលពីយប់មិញនេះកីឡាករដៃភ្លើង ជើងរន្ទះរឿង សោភ័ណ្ឌបានជួបប្រកួតជាមួយនឹងកីឡាករជប៉ុននៅលើសង្វៀន GANZBERG រាជសីហ៍គុនខ្មែរ នៅស្ថានីយ៍ទូរទស្សន៍ថោន ដែលជាការប្រកួតដ៏ជក់ចិត្តមួយ ធ្វើឲ្យអ្នកគាំទ្រអង្គុយមិនជាប់នឹងកៅអីឡើយ។

នៅក្នុងទឹកទីមួយតែប៉ុណ្ណោះ សោភ័ណ្ឌបានផ្ដាច់គូប្រកួតរបស់ខ្លួន កីឡាករជប៉ុនមិនឱ្យក្រោកតដៃរួច ដោយលោកអាជ្ញាកណ្ដាលបានបញ្ឈប់ការប្រកួតតែម្តង។ ពេលនោះ រូបគេបានប្រើប្រាស់កណ្ដាប់ដៃមហាទម្ងន់របស់គេវាយសន្ធាប់ទៅលើគូប្រកួតឱ្យដេកនៅលើសង្វៀនរហូតបោះបង់ការប្រកួត។អ្នកគាំទ្របានស្ងើចសរសើរមិនដាច់ពីមាត់ចំពោះសមត្ថភាពកណ្តាប់ដៃភ្លើងជើងរន្ទះរបស់កីឡាកររូបនេះ ពិតជាសាកសមទៅនឹងរហស្សនាមដែលអ្នកគាំទ្រគុនខ្មែរដាក់ឲ្យពិតមែន។

សូមជម្រាបផងដែរថា កីឡាកររឿង សោភ័ណ្ឌ ជាកីឡាករមួយរូបដែលមានបទពិសោធន៍នៅលើសង្វៀនគុនខ្មែររាប់មិនអស់មកហើយ ហើយការចូលប្រឡូកក្នុងពិភពគុនខ្មែរក៏ច្រើនឆ្នាំគួរសមមកហើយដែរ ប៉ុន្តែសមត្ថភាពរបស់គេហាក់បីដូចជាមិនថមថយឡើយគឺមានតែកើនឡើងនិងខ្លាំងជាងមុនទៅទៀត៕

   

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២