អេ យ៉ានុត មិនធ្វើឱ្យឪពុកទៅទស្សនាផ្ទាល់ការប្រកួតរបស់ខ្លួន ទាំងមានជំងឺអង្គុយនៅលើរទេះខកបំណឡើយ ដោយរូបគេបានវាយឱ្យកីឡាការិនីមកពីអ៊ីរ៉ង់បែក និងដេរជាច្រើនថ្នេរ

ភ្នំពេញ៖  កីឡាការិនីប្រដាល់គុនខ្មែរដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជាអេ យ៉ានុតបានយកឈ្នះទៅលើគូប្រកួតរបស់ខ្លួនកីឡាការិនីហូរ សៃនី មកពីប្រទេសអ៊ីរ៉ង់ ដោយពិន្ទុ កាលពីថ្ងៃអាទិត្យទី 24 ខែធ្នូ ឆ្នាំ 2023 ម្សិលមិញនេះ នៅសង្វៀន Kun Khmer Grand Champion ។

អេយ៉ានុត មានកម្លាំងចិត្តដ៏មុតស្រួចពីឪពុករបស់ខ្លួនគឺលោកគ្រូអេ ភូថង ដែលជាអតីតអ្នកប្រដាល់ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ដោយរូបលោកបានទៅធ្វើការលើកទឹកចិត្តកូនស្រីដល់ស្ថានីយទូរទស្សន៍ថោនទាំងដែលខ្លួនលោកកំពុងតែមានជំងឺយ៉ាងធ្ងន់ធ្ងរ វះកាត់ទាំងដៃ ទាំងជើង  ។

ហើយក្នុងនោះ គេក៏ឃើញវត្តមានលោកស្រី សុម៉ាលី ភូថងដែលជាម្ដាយរបស់យ៉ានុតផ្ទាល់ក៏ដូចជាកីឡាករអេ អំម៉ារីន ភូថង និងអេវីរៈខាំឈីតភូថងប្អូនប្រុស ជាអ្នកប្រដាល់ដូចគ្នា ព្រមទាំងស្វាមី ក៏ដូចជាកូនជាទីស្រឡាញ់បានទៅលើទឹកចិត្តផងដែរ ។

នៅក្នុងទឹកទីមួយ យ៉ានុតហាក់បីដូចជាធ្វើមិនបានល្អដោយកីឡាការិនីហូស្រាយនីមកពីប្រទេសអឺរ៉ង់បានវាយសន្ធប់ទៅលើយ៉ានុតជាខ្លាំង។ប៉ុន្តែក្រោយពីឮសម្រែកស្រែកហូរពីសំណាក់ក្រុមគ្រួសារ និងលោកអេភូថងមកបានធ្វើឲ្យយ៉ានុតហាក់បីដូចជាមានថាមពលមិនដឹងបានមកពីណា បានប្រើកែងរបស់ខ្លួនវាយទៅលើមុខរបស់កីឡាការិនីមកពីប្រទេសអឺរ៉ង់ធ្វើឲ្យបែកហូរឈាមស្រោចពេញសង្វៀន ដេរជាច្រើនថ្នេរ ដោយសម្រេចបញ្ចប់លទ្ធផលបីទឹកពេញធ្វើឲ្យកីឡាការិនីគុនខ្មែរដ៏ស្រស់ស្អាតរូបនេះបានទទួលជ័យជំនះនៅលើសង្វៀនរបស់ស្ថានីយថោនដោយពិន្ទុ។

សូមជម្រាបផងដែរថា កីឡាការិនីអេ​ យ៉ានុតគឺជាកីឡាការិនីគុនខ្មែរនៅក្នុងប្រទេសកម្ពុជាមួយរូប ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងជាប់និស្ស័យមកពីឪពុក ដែលជាអ្នកប្រដាល់ល្បីឈ្មោះក៏ដូចជាម្ដាយរបស់ខ្លួនដែលជាគ្រូបង្វឹកនៅក្នុងពេលបច្ចុប្បន្ន ដោយហេតុថាស្រឡាញ់វិស័យកីឡាប្រដាល់គុនខ្មែរយ៉ានុតធ្លាប់បានប្រាប់សារព័ត៌មានថោនថា រូបគេមិនខ្លាចក្នុងការវាយទៅលើដៃគូឡើយ ហើយរូបគេបានលះបង់មុខមាត់ដ៏ស្រស់ស្អាតសាច់ស្រស់ឈាមស្រស់ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ ដោយសារតែខ្លួនស្រឡាញ់វិស័យមួយនេះតាំងពីតូចមកម្ល៉េះ ម្យ៉ាងវិញទៀតយ៉ានុតចង់ស្នងតំណែងមួយនេះពីឪពុករបស់ខ្លួន៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២