ដឹងតែសប្បាយកប់ហើយ អ្នកខេត្តស្វាយរៀងយើងចុងសប្តាហ៍នេះ សង្វៀន WORKZ សេនាគុនខ្មែរយ័ន្ត8ទិសនឹងនាំយកកីឡាករល្បីៗលំដាប់ប្រទេសទៅសាកកណ្តាប់ដៃគ្នាឆ្លងឆ្នាំនៅទីនោះ

ភ្នំពេញ ៖ បងប្អូនអ្នកខេត្តស្វាយរៀងយើងត្រៀមចាំទទួលស្វាគមន៍ និងត្រៀមឆ្លងឆ្នាំសាកលជាមួយកីឡាករគុនខ្មែរយើងផង  ព្រោះនៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023នេះ សង្វៀន WORKZ សេនាគុនខ្មេរយ័ន្ត8ទិសរបស់ស្ថានីយទូរទស្សន៍ថោននឹងទៅដល់ទីនោះហើយ ជាមួយវត្តមានកីឡាករគុនខ្មែរល្បីៗលំដាប់ប្រទេសជាច្រើនរូបនឹងបង្ហាញវត្តមាន ដើម្បីឡើងតតាំងសាកកណ្ដាប់ដៃគ្នា អង្រួនសង្វៀនដ៏មានប្រជាប្រិយមួយនេះ នៅលើទឹកដីខេត្តស្វាយរៀងដើម្បីត្រៀមឆ្លងឆ្នាំជាមួយបងប្អូននៅទីនោះ ដឹងតែសប្បាយកប់ហើយចុងសប្តាហ៍នេះ បងប្អូនអ្នកខេត្តស្វាយរៀងយើង។

កម្មវិធីប្រកួតនឹងចាប់ផ្តើមពីម៉ោង 7:00 យប់តទៅ ហើយអ្វីដែលកាន់តែពិសេសនៅក្នុងព្រឹត្តិការណ៍ប្រកួតនេះគឺការប្រកួតគូជម្រុះដណ្តើមខ្សែក្រវាត់ IPCC Kun Khmer វគ្គសន្សំពិន្ទុពូល A ជុំទី៤ មានដូចជា៖ អ្នកលេងមាឌល្អិតចិត្តសឿង គឿម សុវណ្ណង៉ា ជួបតតាំងដណ្ដើមពិន្ទុ ជាមួយកីឡាករស៊ឹម សីហា,អ្នកលេងកណ្ដាប់ដៃឯក មុខតាន់ ហុង សុវណ្ណចាន់សុធី ប៉ះជាមួយនឹងកីឡាករ កាន់ ម៉េងហុង, អ្នកលេងចិត្តសាស្ត្រវ័យក្មេង រិទ្ធី សូសែង  មកប្ដូរផ្លែកែងជាមួយ កំពូលអ្នកលេងកែងវ័យក្មេង អេលីត សេងទ្រី។

បងប្អូនអ្នកខេត្តស្វាយរៀង និងបងប្អូនអ្នកទស្សនាតាមរយៈការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ និងផេកហ្វេសប៊ុកថោន រងចាំទស្សនាកម្សាន្តទាំងអស់គ្នាថាតើកីឡាកររូបណាខ្លះនឹងទទួលបាន៣ពិន្ទុបន្ថែមនៅជុំទី៤ ក្នុងព្រឹត្តិការណ៍ប្រកួតនៅខេត្តស្វាយរៀងនេះ? ។

ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តស្វាយរៀង ទីតាំងក្បែររង្វង់មូលវិមានឯករាជ្យ ទល់មុខសណ្ឋាគារទន្លេវ៉ៃកូ កម្មវិធីនឹងចាប់ផ្តើមពីម៉ោង៧យប់តទៅ។ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,ផេក Town Full HDTV,Town Sports និង WURKZ ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២