រយៈពេល៣៤ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់កែវភ្នែកសប្បនិមិត្តផលិតដោយប្រទេសជប៉ុន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានបង្ហោះរូបភាពនៅលើយន្តហោះ ដោយភ្ជាប់ជាមួយការសរសេរសារនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះថា«កំពុងធ្វើដំណើរទៅតូក្យូប្រទេសជប៉ុនដើម្បីផលិតកែវភ្នែកសប្បនិមិត្តដែលខ្ញុំបានប្រើប្រាស់អស់រយះ៣៤ឆ្នាំមកហើយ(1990.2024)។៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុនខ្ញុំមិនដែលឈឺក្បាលឬឈឺភ្នែកនោះឡើយខុសពីកែវភ្នែកដែលខ្ញុំប្រើពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ដែលតែងតែធ្វើឱ្យខ្ញុំឈឺភ្នែកនិងឈឺក្បាល»។

សម្តេចតេជោបានបន្តទៀតថា«កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុនជួយផលិតជាជំនួយចំនួន៥គ្រាប់លើកនេះភាគីជប៉ុននឹងជួយផលិតចំនួន៥គ្រាប់ទៀត ដែលអាចប្រើបានរយៈពេល១០ឆ្នាំទៀតគឺ១ឆ្នាំប្រើមួយគ្រាប់។នេះជាលទ្ធផលនៃប្រទេសដែលមានសង្រ្គាម ដូចនេះហើយបានជាខ្ញុំដឹកនាំស្វែងរកសន្តិភាព និងរក្សាសន្តិភាព»។

សម្តេចតេជោក៏បានអរគុណរដ្ឋាភិបាលជប៉ុន និងគ្រូពេទ្យជប៉ុនដែលបានជួយមើលថែទាំភ្នែករបស់សម្តេចអស់ពេលរយៈពេល៣៤ឆ្នាំកន្លងមកនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២