ភ្ញាក់ផ្អើល ​ស្ត្រីអ្នកលក់ទឹកត្នោតជូរម្នាក់ ត្រូវបានគេប្រទះឃើញស្លា.ប់ នៅលើខ្នងប្រឡាយ​ក្បែរតូបលក់ទឹកត្នោតរបស់គាត់អាចជាអំពើប្លន់សម្លាប់

ខេត្តកំពត ៖ ស្ត្រីអ្នកលក់ទឹកត្នោតជូរម្នាក់ឈ្មោះ កែម ញ៉ាញ់ អាយុ៥៤ឆ្នាំត្រូវបានគេប្រទះឃើញស្លាប់នៅលើខ្នងប្រឡាយ​ទឹកឡឥដ្ឋនៅក្បែរតូបលក់ទឹកត្នោតរបស់គាត់ ក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ដោយមានស្នាកស្នាមនៅហ្នឹងក្បាល។ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៩ និង៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ហើយកាបូបលុយរបស់គាត់ដែលនៅក្នុងនោះមានលុយជាង៣លានរៀលក៏បាត់ដែរ ។

តាមការពិនិត្យបឋមរបស់ក្រុមគ្រូពេទ្យ និងនគរបាលជំនាញស្រុកកំពង់ត្រាច បានបង្ហាញឱ្យដឹងថា ស្ត្រីរងគ្រោះមានស្នាមរបួស២កន្លែងនៅក្បាល និងដួលស្លាប់នៅក្រោមដើមត្នោតក្បែរកន្លែងគាត់លក់ទឹកត្នោតនោះ។ចំណែកបុរសជាប្ដីបាននិយាយថា នៅព្រឹកថ្ងៃនោះ រូបគាត់បានជិះម៉ូតូទៅទិញកាហ្វេផឹកចម្ងាយប្រហែល១០០ម៉ែត្រពីកន្លែងប្រពន្ធលក់ទឹកត្នោតនោះ។

ទោះជាយ៉ាងណា លោកវរសេនីយ៍ឯក សេង សុគន្ធចាត់ អធិការនគរបាលស្រុកកំពង់ត្រាច បាននិយាយ​ថា ករណីនេះជារឿងឃាតកម្ម តែមិនទាន់ដឹងច្បាស់ពីគំនុំអ្វីនោះទេ ត្រូវរង់ចាំនគរបាលខេត្តមកធ្វើកោសល្យវិច័យសិនទើបអាចសន្និដ្ឋានបាន៕

    
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២