ព្រឹកនេះ ផ្លាស់ប្តូរស្នងការនគរបាលខេត្តសៀមរាប-ឧត្តរមានជ័យ និងខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ តាមកម្មវិធីដែលបានគ្រោងទុក ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខ​តំណែង​ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងខេត្តសៀមរាបនឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នឹងត្រូវផ្ទេរភារកិច្ចជាស្នងការនគរបាលខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ត្រូវប្រកាសផ្ទេរភារកិច្ចជាស្នងការនគរបាលខេត្តឧត្តរមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ ហួត សុធី ។

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត អតីតស្នងការនគរបាលខេត្តសៀមរាប ទៅជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង ជំនួសលោកឧត្តមសេនីយ៍ទោ ខូវ លី៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២