សម្តេចធិបតីហ៊ុន ម៉ាណែត៖ តើអ្នកនយោបាយចាស់វស្សាម្នាក់នេះ ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ !

ដោយសារតែសម្លឹងមើលឃើញពីប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេស រដ្ឋាភិបាលកម្ពុជាទាំងអាណត្តិមុន និងរដ្ឋាភិបាលអាណត្តិថ្មីនេះបានបន្តនូវគម្រោងព្រែកជីកហ្វូណនតេជោនេះឱ្យចេញជារូបរាងដើម្បីបង្កើននូវលំហូរដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែសម្បូរបែបដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិទាំងមូល ដែលធ្វើឱ្យអ្នកជិតខាងខ្លះមិនមានការសប្បាយចិត្តអំពីគម្រោងព្រែកជីកនេះ ព្រោះគេគិតថាវាធ្វើឱ្យខាតប្រយោជន៍របស់គេ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែរមួយនគរបានគាំទ្ររដ្ឋាភិបាលពេញទំហឹងចំពោះ«គម្រោងព្រែកជីកហ្វូណនតេជោ»នេះ ដែលជាប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជា និងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសឱ្យកាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត។

នៅខណៈពេលដែលប្រជាពលរដ្ឋខ្មែរមួយនគរបានសម្តែងនូវការគាំទ្រ ពីគម្រោងព្រែកជីកហ្វូណនតេជោនេះ ប៉ុន្តែអ្នកនយោបាយចាស់វស្សាមួយរូបបែរជាលើកឡើងថា៖ គម្រោងព្រែកជីកហ្វូណនតេជោនេះ អាចនាំមកនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរទៅវិញ។ការលើកឡើងបែបនេះបានធ្វើឱ្យអ្នកនយោបាយ អ្នកវិភាគសេដ្ឋកិច្ចសង្គម ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានការងឿងឆ្ងល់ និងមិនយល់អំពីគោលបំណងរបស់អ្នកនយោបាយចាស់វស្សារូបនេះឡើយ។

ទាក់ទងនឹងរឿងនេះ សម្តេច មហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចថា៖ ប្រជាជនកម្ពុជាមួយប្រទេសបានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោ និងផ្ដល់ឲ្យសម្រាប់ប្រទេស និងប្រជាជនខ្មែរ។ប៉ុន្តែបែរជាលោក សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ។

សម្តេចធិបតីបានបន្តសំណេរទៀតថា តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះ ប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯងក៏ដោយ។សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង…លោកម្ចាស់អើយ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២