មានបងប្អូនណា មានបណ្ណបើកបរលើសសុពលភាពទេ ទៅពន្យារ ឬធ្វើឱ្យហើយទៅ កុំឱ្យជាប់ពិន័យ!

បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ច្បាស់ពីការការពន្យារបណ្ណបើកបរ ដែលហួសសុពលភាព និងការពិន័យនោះទេ។បើតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើស30ថ្ងៃ មិនមានការពិន័យឡើយ ។ ដោយឡែកចំពោះបណ្ណបើកបរយានយន្ត ដែលហួសសុពលភាព លើសពី30ថ្ងៃឡើងទៅ នឹងមានការពិន័យ ក្នុងមួយថ្ងៃ 500រៀល។

ហើយដើម្បីអាចបន្តសុពលភាពបណ្ណបើកបរយានយន្តនេះបាន ត្រូវមានឯកសារដូចខាងក្រោម៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

២. លិខិតបញ្ជាក់កាយសម្បទា

៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក

៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។

ព័ត៌មានលម្អិត បងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់លេខប្រឹក្សាយោបល់លើសេវាសាធារណ៖ 1275 ដោយឥតគិតថ្លៃ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២