មេ Team 22 និងកូន Team ចំនួន៣នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនហើយនាពេលនេះ បន្ទាប់ពីបង្ហោះអួត និងសម្ញែងពីភាពខ្លាំងតាម TikTok

នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានចុះទៅធ្វើការចាប់ឃាត់ខ្លួន មេ Team 22 និងកូន Team ចំនួន៣នាក់ ដើម្បីយកទៅសួរនាំ និងចាត់ការបន្ត ដោយសារតែពួកគេបានបង្ហោះអួត និងសម្ញែងពីភាពខ្លាំងរបស់ខ្លួននៅតាមបណ្តាញសង្គម TikTok និងប្រកាសចង់វាយជាមួយគូជម្លោះ ដែលជាការប៉ុនប៉ងបង្កសកម្មភាពបទល្មើសនៅតាមមូលដ្ឋាន។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការឃាត់ខ្លួនក្រុមទំនើងទាំងនេះ បានធ្វើឡើងនៅភូមិក្រាំងខ្វាវ ឃុំរការកោះ ស្រុកគងពីសី។បើទោះបីពួកគេមិនទាន់ប្រព្រឹត្តបទល្មើសអ្វីក៏ដោយ ប្រតិបត្តិការបង្ក្រាបក្មេងទំនើង ដែលដាក់រហ័សនាមខ្លួនឯងជា Team22 ត្រូវបានធ្វើឡើង បន្ទាប់ពីពួកគេបានបង្ហោះអួត និងសម្ញែងពីភាពខ្លាំងរបស់ខ្លួននៅតាម TikTok និងប្រកាសចង់វាយជាមួយគូជម្លោះ ដែលជាការប៉ុនប៉ងបង្កសកម្មភាពបទល្មើសតាមមូលដ្ឋាន។

នៅពេលនេះ កម្លាំងអាវុធហត្ថកំពុងតាមស្វែងកូន Team ម្នាក់ទៀត ដែលកំពុងគេចខ្លួន៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២