ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ បានបង្ហាញមុខក្រុមក្មេងទំនើងសរុបចំនួន២៥នាក់ ដែលក្មេងទំនើងទាំងនេះបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសសរុប១៣ករណី នៅខណ្ឌមានជ័យ និងក្រុងតាខ្មៅ៣ករណី ,ខណ្ឌដូនពេញ២ករណី ,ខណ្ឌខណ្ឌសែនសុខ៣ករណី ,ខណ្ឌទួលគោក១ករណី, ខណ្ឌដង្កោ១ករណី, ខណ្ឌកំបូល ១ករណី និងខណ្ឌពោធិ៍សែនជ័យ២ករណី ។បទល្មើសទាំងនោះរូមមាន៖ ករណីឃាតកម្ម ករណីហិង្សាដោយចេតនា ករណីធ្វើឲ្យខូចខាតដោយចេតនា ករណីលួច។


ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ក្នុងចំណោមជនសង្ស័យក្មេងទំនើងខាងលើនេះផងដែរ សមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់ចំពោះក្មេងទំនើង៦នាក់មានរហស្សនាមCK កាហ្វេកុង ក្នុងនោះមាន២នាក់ជាជនដៃដល់ បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះជាយុវជន១នាក់ស្លាប់ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៤៕

ដោយ ៖ វិសាល

