គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារបានចុះធ្វើរដ្ឋបាល នៅម្តុំស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ និងស្ពានមិត្តភាពកម្ពុជា-ចិន​ប្រមូលមុខសញ្ញាគ្រឿងញៀន​ និងមុខសញ្ញាលួច​បានចំនួន៤នាក់

នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥នេះ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ​ ដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ​ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងបុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយចង្វារ និងកម្លាំងប្រជាការពារសង្កាត់ជ្រោយចង្វារ រួមជាមួយនឹងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះធ្វើរដ្ឋបាល នៅម្តុំស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ និងស្ពានមិត្តភាពកម្ពុជា-ចិន​ ស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅក្នុងការចុះធ្វើរដ្ឋបាលនេះ គណ:បញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានប្រមូលមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន​ និងមុខសញ្ញាលួច​ បានចំនួន ៤នាក់ក្នុងនោះ​ (ប្រុស​ ០៣នាក់​ ស្រី០១នាក់) រួមទាំងវត្ថុតាងមួយចំនួន។បច្ចុប្បន្នមុខសញ្ញាទាំង​ ០៤នាក់ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ចែងអនុវត្តតាមនីតិវិធីបន្ត៕

   
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២