សមត្ថកិច្ចបង្ក្រាបក្រុមជនសង្ស័យបានចំនួន១០នាក់ ដែលស្ទាក់វាយប្លន់យកម៉ូតូជនរងគ្រោះ នៅស្រុកសាមគ្គីមុនីជ័យ

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន១០នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមុនីជ័យស្រាវជ្រាវឃាត់ខ្លួនបាន ខណៈដែលក្រុមជនសង្ស័យធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូជនរងគ្រោះ បានសម្រេចហើយរត់គេចខ្លួន។

ការឃាត់ខ្លួនក្រុមជនសង្ស័យជាចោរប្លន់នេះ បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០២៥​ នៅចំណុចដីឡូតិ៍ ឡេង ណាវ៉ាត់ត្រា​ ស្ថិតនៅភូមិស្តុកស្លាត​ ឃុំភ្នំតូច​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​។

 

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា នៅមុនពេលកើតហេតុមានករណីស្ទាក់វាយជនរងគ្រោះយកម៉ូតូ១គ្រឿងម៉ាក​ ហុងដាC125​ ស៊េរីឆ្នាំ២០២២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កំពង់ស្ពឺ​ 1W-5580 ជាកម្មសិទ្ធិរបស់ជនរងគ្រោះមានគ្នាចំនួន២នាក់៖ ទី១.ឈ្មោះ​ ក្រិត​ ធីម​ ភេទប្រុស​ អាយុ១៩ឆ្នាំ និងទី២.ឈ្មោះ​ ក្រិត​ ធី​ ភេទប្រុស​ អាយុ១៨ឆ្នាំ​  អ្នកទាំង២នាក់​ រស់នៅភូមិស្តុកស្លាត​ ឃុំភ្នំតូច​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលបានបន្តថា ក្រោយកើតហេតុនៅម៉ោង៣ និង១០នាទី​រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុជួបជនរងគ្រោះ​សាកសួរព័ត៌មានករណីខាងលើស្រាវជ្រាវឃាត់មុខសញ្ញាម្នាក់ក្នុងចំណោម១០នាក់​ ដែលយកម៉ូតូជនរងគ្រោះទៅផ្លុងចោលនៅផ្លូវលំខាងត្បូងបុរីTLLស្ថិតនៅភូមិត្រពាំងរុន​ ឃុំដំណាក់រាំង​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម​៖  ១.ឈ្មោះ​ ណ ថ ភេទប្រុស​ អាយុ២៥ឆ្នាំ​ ភូមិព្រៃពាយ​ ឃុំអង្គតាសោម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​,​  ២.ឈ្មោះ​ រ ស គ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ភូមិច្រក​ ឃុំ​បន្ទាយមាស​ ស្រុកបន្ទាយ មាស​ ខេត្តកំពត,​ ៣.ឈ្មោះ​ ប ​ ស ខ​ ភេទប្រុស​ អាយុ ២១ឆ្នាំ​ ភូមិច្រក​ ឃុំបន្ទាយមាស​ ស្រុកបន្ទាយមាស​ ខេត្តកំពត​ ,៤.ឈ្មោះ​ ស​ រ ឌ ភេទប្រុស អាយុ១៩ឆ្នាំ​ ភូមិតាជ័យ​ ឃុំកំពុងចម្លង​ ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង​ (អ្នកទាំង៤នាក់ខាងលើជនដៃដល់)​,  ៥.ឈ្មោះ​ ថ​ វ​ ភេទប្រុស​ អាយុ២៦ឆ្នាំ​​ ភូមិអណ្តូងរវៀង​ ឃុំអញ្ចាយរូង​ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​,៦.ឈ្មោះ​ ដ​ អ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ភូមិស្នេហ៍មាន់​ ឃុំកោះកន្លរ​ ស្រុកកោះកន្លរ​ ខេខេត្តបាត់ដំបង,៧.ឈ្មោះ​ រ ច រ​ ភេទប្រុស​ អាយុ២១ ឆ្នាំ​ ភូមិស្លា​ ឃុំក្រាំងត្រយ៉ង​ ស្រុកពាមជរ​ ខេត្តព្រៃវែង​ ,៨. ឈ្មោះ​ រ ខ​ ភេទប្រុស​ អាយុ១៧​ឆ្នាំ​ ភូមិច្រក ឃុំបន្ទាយមាស​ ស្រុកបន្ទាយមាស​ ខេត្តកំពត​,៩.ឈ្មោះ​ ដ​ អ​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ភូមិស្នេហ៍មាន់​ ឃុំបន្ទាយមាស​ ស្រុកបន្ទាយមាស​ ខេត្តកំពត​,១០.ឈ្មោះ​ ម ច ថ ភេទប្រុស​ អាយុ២៥ឆ្នាំ​ ភូមិថ្មី​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ (ដែលជាបក្សពួក)​ ជាកម្មករសំណង់ស្នាក់នៅក្នុងបុរីTLL។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចនគរបាលបានដកហូតម៉ូតូចំនួន០៦គ្រឿង​ ម៉ូតូជនរងគ្រោះ០១គ្រឿង ​និងទូរស័ព្ទដៃចំនួន ៤គ្រឿង:​​៖១.ម៉ូតូហុងដា​C125  ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ កំពង់ស្ពឺ​ 1W-5580 (ម៉ូតូជនរងគ្រោះ)។

​ 

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ក្រុមបក្ខពួកខាងលើបានឆ្លើយថា​ ពួកគេបានយកម៉ូតូរបស់ជនរងគ្រោះទៅផ្លុងចោលនៅចំណុចខាងលើ ដោយធ្វើសកម្មភាពវាយកម្ទេចស្លាកលេខនិងសម្ភារៈម៉ូតូ។តាមការពិនិត្យនៅក្នុងបន្ទប់ផ្ទះបុរីឃើញមានកាបាំងម៉ូតូ​ កញ្ចក់ម៉ូតូ​ កាងម៉ូតូ​ កូនសោ​រ ញញួរ​ ដំបងឈើ ​និងសម្ភារៈសម្រាប់ធ្វើសកម្មភាពមួយចំនួនទៀត​។

​ 

បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

  

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២