ខេត្តកំពង់ស្ពឺ៖ នៅ វេលាម៉ោង ១០និង ២៥នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បុរសម្នាក់ឈ្មោះ ជៀប រដ្ឋា ហៅប្រែង ភេទប្រុស អាយុ ៣១ឆ្នាំនៅភូមិអូរសំបួរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាន ដុតផ្ទះ ដែលមានទំហំ ៦ គុណ៧ម៉ែត្រ ដំបូលប្រក់ក្រឿង ជញ្ជាំងបាំងក្តារបណ្ដាលឱ្យឆេះខូចខាតផ្ទះប្រមាណជា ៤០%។


សម្ភារៈឆេះខូចខាតរួមមាន៖ គ្រែ ១,ពូក ១,កង្ហា ១ និងទូរឈើ ១ លុះដល់វេលាម៉ោង ១៣ និង ៣០នាទី កម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្ដិក្រាំងអំពិល បានឃាត់ឈ្មោះ ជៀប រដ្ឋា ហៅប្រែង មកសាកសួរហើយបានឆ្លើយសារភាពថា ខ្លួនពិតជាដុតផ្ទះខាងលើពិតប្រាកដមែន មូលហេតុ មានទំនាស់ពាក្យសម្ដីក្នុងគ្រួសារ។


ករណីនេះ ស្ត្រីជាម្តាយឈ្មោះ ម៉ម សារ៉េត អាយុ ៥៧ឆ្នាំ បានដាក់ពាក្យបណ្ដឹងឱ្យសមត្ថកិច្ចចាត់ការទៅលើកូនរបស់គាត់តាមច្បាប់ ៕

ដោយ៖ សំណាង

