នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥សម្ដេចតេជោបានបញ្ជាក់ថាការចល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនមិនមែនដើម្បីធ្វើសង្គ្រាមទេគឺទុកការពារដែនដីតែប៉ុណ្ណោះ

ភ្នំពេញ ៖ សម្ដេចតេជោ នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ ថ្លែងថា ការចល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន មិនមែនដើម្បីធ្វើសង្គ្រាមទេ គ្រប់យ៉ាងកម្ពុជាធ្វើដើម្បីការពារយថាហេតុអាក្រក់ ដែលភាគីម្ខាងទៀតបំពាន។ តាមសម្ដេចតេជោ អាវុធដែលយកទៅមិនមែន ដើម្បីវាយថៃទេ តែគ្រប់យ៉ាងគឺបម្រុងទុក កុំឱ្យជាន់ដានប្រវត្តិសាស្ត្រចន្លោះឆ្នាំ២០០៨ ដល់២០១១។សម្ដេចតេជោមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងសារពិសេសមួយ ។

សម្តេចតេជោបានបន្តទៀតថា ៖ ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថា កាចរចាដែលនឹងត្រូវធ្វើ នៅថ្ងែនេះរវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថា នឹងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២