សមត្ថកិច្ចឆ្មក់បង្ក្រាបភោជនីដ្ឋានចំការស្នេហ៍ ដោយសង្ស័យបង្កប់សេវាផ្លូវភេទ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៣៥នាក់

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូមនុស្ស និងកាពារ អនិតិជនបានសហការជាមួយកម្លាំងខណ្ឌ ចុះឆ្មក់បង្ក្រាបទីតាំង ភោជនីដ្ឋាន ហាងមួយកន្លែងយីហោចំការស្នេហ៍ ឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន៣៥នាក់ ក្នុងនោះមានអនីតិជន៦នាក់ រួមទាំងសម្ភារមួយចំនួន សង្ស័យពាក់ព័ន្ធករណីបំរើសេវាផ្លូវភេទខុសច្បាប់។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលា ម៉ោង៨ និង៣៥នាទីយប់ថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវលំស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីខាងមន្រ្តីជំនាញនាយកដ្ឋានបានឱ្យដឹងថា ដោយទីតាំងភោជនីដ្ឋានមួយកន្លែងយីហោចំការស្នេហ៍ខាងលើសង្ស័យថា មានលួចបង្កប់នូវសេវាបម្រើផ្លូវភេទខុសច្បាប់ និងប្រើក្មេងស្រីមិនទាន់គ្រប់អាយុឱ្យបំរើភ្ញៀវទើបសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនសហការជាមួយនឹងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលខណ្ឌសែនសុខធ្វើការចុះឆ្មក់បង្ក្រាបជាក់ស្តែងតែម្តង បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានចូលទៅពិនិត្យនៅតាមបន្ទប់ និងកញ្ចុះនីមួយៗហើយប្រមូលបានសម្ភារមួយចំនួន និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីដែលបំរើកាងារនៅក្នុងហាងបានជាច្រើននាក់រួមទាំងម្ចាស់ហាងផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ទៀតថា នៅក្នុងនោះនារី និងបុរសមួយចំនួនមិនប៉ះពាល់ឱ្យត្រឡប់ទៅវិញភ្លាមៗដូចជាក្រុមតន្ត្រី និងអ្នកចំរៀង ។ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនរួច ក៏បានដឹកតាមរថយន្តប្រភេទ សាំយ៉ុងចំនួន៤គ្រឿងក្នុងនោះមានស្រី និងប្រុសបញ្ជូនយកទៅអគ្គស្នងការនគបាលជាតិដើម្បីសួរនាំបន្ត និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២