កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅក្នុងទីតាំងផ្សេងគ្នាក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។


ក្រុមការងារបានត្រួតពិនិត្យរកឃើញជនសង្ស័យ និងសម្ភារៈមួយចំនួនដូចខាងក្រោម៖
– ជនជាតិចិន ចំនួន ៩៩នាក់
– ជនជាតិវៀតណាម ១នាក់
-ទូរស័ព្ទ ៤៦៩គ្រឿង
– កំព្យុទ័រ ១២២ គ្រឿង Laptop ចំនួន ០៥គ្រឿង
– លិខិតឆ្លងដែន ចំនួន៣៤ក្បាល (ចិនតៃវ៉ាន់)
– រថយន្តសរុបចំនួន ០២គ្រឿង
– ស៊ីមទូរសព្ទជាច្រើនមិនទាន់ប្រើប្រាស់


បច្ចុប្បន្ន ជនជាតិចិនតៃវ៉ាន់ និងវៀតណាម ព្រមទាំង សម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរឹងបំផុត ចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

ដោយ៖ ឧត្តម

