(ភ្នំពេញ)៖ នៅខណៈពេលដែលតម្លៃប្រេងសាំងហក់ឡើងយ៉ាងគំហុកប្រជាពលរដ្ឋមួយចំនួនបានងាកមកចាប់អារម្មណ៍ក្នុងការប្រើប្រាស់រថយន្តអគ្គិសនីវិញ ព្រោះថាការសាកថ្មរថយន្តអគ្គសនីម្តងៗគឺមានតម្លៃថោក ចំណាយតិចខ្លាំងណាស់បើធៀបទៅនឹងការប្រើសាំង។បើទោះបីជាតម្លៃប្រេងសាំងឡើងថ្លៃខ្ពស់យ៉ាងណាក្តី តែតម្លៃនៃការសាកថ្មរថយន្តអគ្គិសនីនៅតែរក្សាតម្លៃដដែល ហើយមានក្រុមហ៊ុនខ្លះបានប្រកួតប្រជែងគ្នាបញ្ចុះតម្លៃបន្ថែមទៀត។
ក្រុមហ៊ុន CAM EV ដែលមានស្ថានីយសាករថយន្តអគ្គិសនីជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជាបានប្រកាសថា ខណៈវិបត្តិនៅមជ្ឈិមបូព៌ា តំលៃប្រេងសាំងបានហក់ឡើងខ្ពស់ ក្រុមហ៊ុនបានបញ្ចុះតម្លៃមកនៅត្រឹម 800រៀល/KWHប៉ុណ្ណោះ ផ្តល់ភាពការងាយស្រួល ហើយចំណេញកាន់តែខ្លាំងដល់អតិថិជនដែលប្រើប្រាស់រថយន្តអគ្គីសនីនៅកម្ពុជា ដែលមានទីតាំងសាកថ្មចំនួន៥ទីតាំង មាននៅខេត្តកំពង់ធំ កំពង់ចាម ពោធិ៍សាត់ ប៉ៃលិន និងខេត្តបាត់ដំបង។
សម្រាប់ទីតាំងទាំង៥របស់ទូសាក CAM EV មានដូចជា៖
ទី១៖ ស្ថានីយសាករថយន្ត EV ខេត្តបាត់ដំបង (Fast Charge 60KW GBT + CCS2) ត្រូវប្រើ App CAM EV ទីតាំងស្ថិតនៅភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង។

ទី២៖ ភោជនីយដ្ឋាន សេកមាស ស្គន់ ខេត្តកំពង់ចាម (Fast Charge 120KW GBT+CCS2)។

ទី៣៖ ស្ថានីយសាករថយន្ត EV ខេត្តពោធិសាត់ Fast Charge 120KW GBT + CCS2 ក្បែរមណ្ឌលសុខភាពព្រៃញី ខេត្តពោធិសាត់។

ទី៤៖ ស្ថានីយសាករថយន្ត Coffee 95 ក្រុងប៉ៃលិន (Fast Charge 160KW CCS2 + GBT) ត្រូវប្រើ App CAM EV ។

ទី៥៖ ភូមិអាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (Fast Charge 120KW GBT + CCS2), នៅមុខហាងកាហ្វេ៕


