ភ្នំពេញ៖ សប្តាហ៍នេះត្រៀមតែភ្នែករងចាំទស្សនាទៅបងប្អូន Boostrong ហៅមកទាំងអស់តែម្តង ទាំងកីឡាករជាតិ និងអន្តរជាតិ សុទ្ធតែកំពូលអ្នកប្រយុទ្ធក្បាច់គុន ក្នុងជំនួបជាតិ និងអន្តរជាតិ ។

**ក្នុងនោះ កីឡាករដែលនឹងត្រូវប្រកួតគូមិត្តភាពជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)រួមមាន៖
– សុខនី គុនខ្មែរ vs រិទ្ធ យ៉ាកុប
– មាស សុវណ្ណសា vs រិគី នីអាគមន៍
– ម៉ាលី សុផែន vs ប្រាក់ រចនា


**សម្រាប់គូមិត្តភាពអន្តរជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)រួមមាន៖
– ឡុង ជិន vs កីឡាករកាណាដា ម៉ាលីជេសាន់ MALY JASAN
– ជ័រពៅ គុនខ្មែរ vs កីឡាករអ៉ឺរ៉ង់ អាមីរេហ្សាឌីណារី AMIRREZA DINARI ។


ព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី28 ខែសីហា ឆ្នាំ2026 ស្អែកនេះ កម្មវិធីចាប់ផ្តើមពីម៉ោង 7យប់តទៅ ទីតាំង នៅស្ថានីយ៍ទូរទស្សន៍ថោន ក្នុងសង្កាត់ទីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍TownនិងផេកBoostrong ផងដែរ៕

ដោយ៖ វិកគី

