ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ2026 ចាប់ពីម៉ោង ៧យប់តទៅ នៅស្ថានីយទូរទស្សន៍ថោន សង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត8ទិស (Kun Khmer Warriors)នឹងនាំមកជូននូវផ្ទាំងទស្សនីយភាពប្រកួតដ៏អស្ចារ្យមួយ ដោយកំពូលអ្នកប្រយុទ្ធល្អអាវុធ សុខ រិទ្ធ ត្រៀមជូបជាមួយជើងខ្លាំងចិនចៃ ស៊ីន ក្នុងជំនួបមិត្តភាពអន្តរជាតិ ដោយមានការផ្សាយផ្តាល់នៅលើកញ្ចក់ទីរទ្សន៍ថោន និងផេកWurkz ។


ការប្រកួតនេះដឹងតែមានភាពតានតឹងហើយ ព្រោះកីឡាករចិន ដែលនឹងត្រូវប៉ះកីឡាករ សុខ រិទ្ធនោះ ជាជើងខ្លាំងនៅលើសង្វៀនមួយរូប ដោយរូបគេធ្លាប់បានផ្តួលកីឡាករជើងខ្លាំងនៅក្នុងប្រទេសចិន និងកីឡាករបរទេសជាច្រើនរូបរួចមកហើយ។ចាំមើលៗកីឡាករគុនខ្មែរ សុខ រិទ្ធរបស់កម្ពុជាយើងអាចទ្រាំទ្រជាមួយកណ្តាប់ដៃ និងរន្ទះជើងរបស់កីឡាករចិនរូបនេះបានដែរឬយ៉ាងណា?ដូច្នេះសូមតាមដានទស្សនាទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា សម្រាប់គូប្រកួតសរុបនៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត8ទិស (Kun Khmer Warriors)នាថ្ងៃទី២៩ ខែសីហា ស្អែកនេះ ក៏មានគូប្រកួតវិលជុំសន្សំពិន្ទុជុំទី2 ខ្សែក្រវាត់ IPCC Kickboxing ពូលA (57Kg)ផងដែររួមមាន៖
– លី សុខខា vs គឿម សុវណ្ណឃីម
– គង់ ហូវ vs ពេជ្រ សុភ័ក្រ
ដោយឡែកសម្រាប់គូប្រកួតមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)៖
– ប៊ុនតុង គុនខ្មែរ vs កីឡាករឡាវ ផេក ប៊ូនជូ គ្រូអូដភូថង
– រិទ្ធ វិបុល vs កីឡាករចិន ចៅ ហ្សានបូ
– មឿន សុខហ៊ុច vs កីឡាករឥណ្ឌា ធីរូTHIRU ។
សូមអញ្ជើញតាមដានទស្សនា និងមកចូលរួមទស្សនាដោយសេរី ឱ្យបានច្រើនកុះករ បើមកយឺតដឹងតែមិនមានកន្លែងអង្គុយទស្សនាហើយសប្តាហ៍នេះ៕

ដោយ៖ វិកគី

