ភ្នំពេញ៖ ត្រៀមខ្លួនរួចរាល់ហើយឬនៅអ្នកគាំទ្របាល់ទាត់លីគកំពូលកម្ពុជាយើង? សប្តាហ៍នេះនឹងបានទស្សនាការប្រកួតដ៏ជក់ចិត្តជាច្រើនគូ នៃការវិលត្រឡប់មកវិញនារដូវកាលថ្មីឆ្នាំ 2026-2027 ។

ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ និងមានការប្រកួតបើកឆាកចំនួនពីរគូ គឺ ក្រុមបាល់ទាត់សឹង្ហក្រហមភ្នំពេញក្រោន នឹងត្រូវប៉ះណាហ្កាវើល៍ នៅវេលាម៉ោង ៦:00 ល្ងាច នៅកីឡដ្ឋានភ្នំពេញក្រោន ។ចំណែកឯអង្គរថាយហ្គឺរ នឹងត្រូវជួបប្រកួតជាមួយ អឹម អូ អាយ កំពង់ដេវ៉ា វេលាម៉ោង ៦:00 ល្ងាចដូចគ្នា នៅកីឡដ្ឋាន អាគីហីរ៉ូ កាតូ ។

ចូលមកដល់ថ្ងៃអាទិត្យ ទី 0៦ ខែកញ្ញា ក្រុមបាល់ទាត់គិរីវង្សសុខសែនជ័យ នឹងត្រូវប៉ះក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានគិរីវង្ស វេលាម៉ោង១៥ និង៤៥នាទីរសៀល ។ ចំណែកឯ ក្រុមបាល់ទាត់កងយោធពលខេមរៈភូមិន្ទ នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមបាល់ទាត់វិសាខា នាវេលាម៉ោង៦:00 ល្ងាច នៅទីលានកងយោធពលខេមរភូមិន្ទ។ ក្រុមបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ក៏នឹងត្រូវជួបតតាំង ក្រុមខ្លាំងបឹងកេត នៅកីឡាដ្ឋានស្មាតវេងស្រេង វេលាម៉ោង ៦:00 ល្ងាចដែរ។
ដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនា និងចូលរួមទស្សនាការប្រកួតនៅតាមទីលាននីមួយៗដោយក្តីស្រឡាញ់ និងឱ្យបានច្រើនកុះករ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ក្នុងស្រុក លីគខ្លាំង ជម្រើសជាតិខ្លាំង ៕

ដោយ៖ វិកគី

