ដោយសារនឹករលឹកអ្នកភូមិរង់ចាំ ទើបធ្វើឲ្យអេ យ៉ានុត វិលត្រឡប់មកឡើងសង្វៀនជាថ្មី

ភ្នំពេញ៖ អស់រយៈពេលជាច្រើនខែ ដែលកីឡាការិនីល្បីឈ្មោះក្នុងវិស័យគុនខ្មែរ បានអវត្តមាននៅលើសមរភូមិប្រយុទ្ធក្បាច់គុន តែពេលនេះនាងនឹងត្រឡប់មកសង្វៀនប្រកួតវិញ ជាមួយនឹងជំនួបដ៏កក្រើកជាថ្មី។

នៅពេលនេះកីឡាករិនី អេ យ៉ានុត បានត្រៀមខ្លួនមកអង្រួនសង្វៀន GANZBERG AMBOSS CHHAO KUN KHMER X KUNGFU ដើម្បីឱ្យបងប្អូនអ្នកភូមិរង់ចាំបានទស្សនាកម្សាន្តនៅថ្ងៃទី13 ខែកញ្ញា ឆ្នាំ 2026ខាងមុខនេះ ដោតត្រូវប៉ះជាមួយកីឡាការនីជើងខ្លាំងហោះមកពីប្រទេសចិន LU GE ដែលនាំមកជូនដោយស្ថានីយ៍ទូរទស្សន៍ថោន រួមសហការជាមួយក្រុមហ៊ុនGanzberg ។

ការវិលត្រឡប់របស់ អេ យ៉ានុត មកកាន់សង្វៀនជាថ្មីនេះនឹងមិនធ្វើឱ្យបងប្អូនអ្នកភូមិរងចាំឬបងប្អូនអ្នកគាំទ្រខកបំណងឡើយ។ដូច្នេះត្រៀមស្រែកហ៊ោឲ្យកក្រើកសង្វៀន ជាមួយការវិលត្រឡប់ដ៏គួរឲ្យទន្ទឹងរង់ចាំ ក្នុងព្រឹត្តិការណ៍ដ៏ពិសេស នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនាចុងសប្តាហ៍នេះ។

GANZBERG AMBOSS CHHAO KUN KHMER X KUNGFU កីឡាការិនី EH YANUT VS LU GE ជំនួបដ៏ជក់ចិត្តលក្ខណៈ KUN KHMER អំបោះឆៅ ដែលនឹងបង្ហាញផ្ទាំងទស្សនីយភាព ដ៏ពិសេសជូនអ្នកភូមិរង់ចាំ និងបង្កើតអនុស្សាវរីយ៍នៅទីនោះ កុំភ្លេចជួបគ្នាចាប់ពី8យប់តទៅ ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន និងផេក Beer Ganzbergផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២