ភ្នំពេញ៖ អ្នកចាំទីវ័យក្មេង និងជាអតីតសមាជិកសាលាបាល់ទាត់ជាតិបាទី ម៉ាត់ ហ្វារីប (Mab Farib) បានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា (MOI Kompong Dewa FC) ជាផ្លូវការហើយ នេះបើតាមការបញ្ចាក់របស់ក្លិបផ្ទាល់នារាត្រីថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៦។

ការផ្ទេរនេះគឺជាជំហានថ្មីមួយដ៏សំខាន់សម្រាប់រូបលោក ក្នុងការបង្ហាញខ្លួននៅលើសមរភូមិលីគកំពូលកម្ពុជា (Cambodian Premier League) ជាមួយក្លិបកំពង់ដេវ៉ា ដែលទើបតែទទួលបានការវិនិយោគ និងការផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងខ្លាំងក្លា។

ក្រោយពីចូលរួមជាមួយក្រុម MOI Kompong Dewaជាផ្លូវការអ្នកចាំទីវ័យក្មេងរូបនេះក៏បានធ្វើការអរគុណដល់លោកគ្រូ អ្នកគ្រូនៅសាលាបាល់ទាត់ជាតិបាទីដែលបានបណ្តុះបណ្តាលរូបគេកន្លងមក ។

គួរជម្រាបថាអ្នកចាំទីវ័យក្មេងរូបនេះបានបង្ហាញស្នាដៃគួរឱ្យចាប់អារម្មណ៍អំឡុងពេលដែលរូបគេចូលរួមជាមួយជម្រើសជាតិU20ដោយបានការពារគ្រាប់បាល់សំខាន់ៗយ៉ាងជំនាញ៕
ដោយ៖ វិកគី

