ស្ថានភាពកម្ពស់ទឹកស្ទឹងសែនខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឈានដល់កម្រិតប្រកាសឱ្យប្រជាពលរដ្ឋនៅតាមដងស្ទឹងសែនមានការប្រុងប្រយ័ត្ន ព្រោះកម្រិតកម្ពស់ទឹកបានឡើងដល់១៣,៥០ម៉ែត្រហើយនាព្រឹកនេះ។


បើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានឱ្យដឹងថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកស្ទឹងសែននៅស្ថានីយកំពង់ធំសង្កេតឃើញថា មានការកើនឡើងជាបន្តបន្ទាប់៖
-នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ទឹកស្ទឹងសែនមានកម្ពស់ ១៣,០២ម៉ែត្រ ។
-ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ទឹកស្ទឹងសែនមានកម្ពស់ ១៣,១៤ម៉ែត្រ។
-ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ទឹកស្ទឹងសែនមានកម្ពស់ ១៣,៣០ម៉ែត្រ ។
-ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ទឹកស្ទឹងសែនមានកម្ពស់ ១៣,៤១ម៉ែត្រ ។
-ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ទឹកស្ទឹងសែនមានកម្ពស់ ១៣,៥៨ម៉ែត្រ។


មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំដដែលបានឱ្យដឹងទៀតថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញានេះ ជ្រលងសម្ពាធទាបនឹងមានឥទ្ធិពលខ្លាំងនៅកម្ពុជា អាចបណ្តាលឱ្យមានភ្លៀងធ្លាក់ច្រើនដែលអាចបណ្តាលឱ្យមានជំនន់ទឹកភ្លៀង នៅខេត្តកោះកុង ព្រះសីហនុ កំពត ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ភ្នំពេញ តាកែវ ព្រៃវែង និងស្វាយរៀង។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់៕




ដោយ៖ វិចិត្រ

