ថៃ កំពុងខ្វះខាតគ្រែសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩

បាងកក៖ ប្រទេសថៃកំពុងមានបញ្ហាកង្វះខាតគ្រែសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩  ខណៈរលកនៃការឆ្លងថ្មីបានកើនដល់ជាង ៣៤,០០០ នាក់ក្នុងខែមេសានេះ។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានChannelnewsasia នៅថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។

នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ  រដ្ឋាភិបាលថៃបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីរបស់ខ្លួនចំនួន ១,៨៧១ ករណីនិងការស្លាប់ ១០ នាក់។ ទោះបីជាចំនួនករណីប្រចាំថ្ងៃបានថយចុះក្រោម ២,០០០ នាក់ជាលើកដំបូងក្នុងរយៈពេល ៦ ថ្ងៃក៏ដោយក៏មន្ទីរពេទ្យត្រូវបានពេញណែនដោយអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ។

ទិន្នន័យពីក្រសួងសុខាភិបាលបានបង្ហាញពីការកើនឡើងបន្តិចម្តង ៗ ចំពោះអ្នកជំងឺដែលមានតំរូវការចាំបាច់  ដូចជាអ្នកដែលទទួលរងនូវជំងឺរលាកសួត ឬរលាកនៃជាលិកាសួតដែលអាចបណ្តាលអោយមានបញ្ហាផ្លូវដង្ហើម និងស្លាប់។ ចំនួនអ្នកជំងឺបែបនេះមានលើសពី ១.០០០ នាក់កាលពីថ្ងៃព្រហស្បតិ៍។

អនុប្រធាននាយកដ្ឋានសេវាវេជ្ជសាស្ត្រលោក Nattapong Wongwiwat  បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា “ និយាយដោយត្រង់ទៅយើងបានស្ថិតក្នុងស្ថានភាពតានតឹង យើងមិនមានកន្លែងទំនេរច្រើនសម្រាប់អ្នកជំងឺថ្មីទេ លើកលែងតែវាត្រូវបានគ្រប់គ្រងឱ្យបានល្អ។ យើងមិនអាចទទួលយក ១០០ ភាគរយនៃអ្នកជំងឺបានទេ ហើយនេះជាមូលហេតុដែលយើងត្រូវគ្រប់គ្រងគ្រែសម្រាកព្យាបាលឱ្យមានប្រសិទ្ធភាព។

យោងតាមនាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្របញ្ជាក់ថា នៅទូទាំងប្រទេសមានគ្រែមន្ទីរពេទ្យទាំងអស់ចំនួន ៤៤.៥៦០ ។ គិតត្រឹមថ្ងៃទី ២៧ ខែមេសាគ្រែមន្ទីរពេទ្យនៅសល់តែចំនួន ២២.៨៦៥ គ្រែ ប៉ុណ្ណោះ ដោយជាងពាក់កណ្តាលនៃចំនួនទាំងនេះបានយកទៅប្រើប្រាស់នៅក្នុមន្ទីរពេទ្យសណ្ឋាគារ។

សូមជម្រាបជូនផងដែរថា រដ្ឋាភិបាលថៃបានកែប្រែសណ្ឋាគារជាច្រើននៅទូទាំងប្រទេសទៅជាមន្ទីរពេទ្យដែលអាចដាក់គ្រែអ្នកជំងឺច្រើនជាង ១០,០០០គ្រែ ។ ទោះបីជាយ៉ាងណាមន្ទីរពេទ្យសណ្ឋាគារ​ អាចផ្ទុកតែអ្នកជំងឺដែលមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ ចំពោះអ្នកដែលមានរោគសញ្ញាកម្រិតមធ្យម ឬមានស្ថានភាពធ្ងន់ធ្ងរពួកគេត្រូវការព្យាបាលនៅមន្ទីរពេទ្យជាប្រចាំ៕ Dissatisfied' officials admit Thailand needs more COVID-19 testing |  Coconuts Bangkok

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២