មិនតិចទេ! ផ្តល់ឱកាសថ្មីសំរាប់ប្រជាពលរដ្ឋខ្មែរ១ម៉ឺននាក់ ដោយមិនចំណាយទុន ពីក្រុមហ៊ុន ទ្រី ដាណា

ភ្នំពេញ ៖ អ្នកស្រី ទ្រី ដាណា ដែលជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងនិងថែរក្សាសម្រស់ដ៏ធំជាងគេនៅកម្ពុជា និងថៅកែហាងពេជ្រល្អប្រណិតមានគុណភាព បានបង្កើតឱកាសក្នុងការលើកស្ទួយដល់ប្រជាពលរដ្ឋក្នុងគ្រាវិបត្តិកូវិដ១៩ ឱ្យមានជីវិភាពល្អប្រសើរ ដែលរកប្រាក់ចំណូលបន្ថែម។ អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ថា អ្នកស្រីនឹងផ្តល់ឱកាសជាពិសេសដល់ប្រជាពលរដ្ឋណាដែលគ្មានការងារ ឬមុខរបប រហូតដល់១ម៉ឺននាក់ ងាកមកចាប់មុខរបបថ្មីជាមួយក្រុមហ៊ុន ដាណា ទ្រី ដោយពុំបាច់ចំណាយដើមទុនឡើយ។

ពិតជាអស្ចារ្យណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយអ្នកស្រី ទ្រី ដាណា បានបញ្ជាក់នៅលើហ្វេសប៊ុកឱ្យដឹងថា “៥០០០នាក់នាក់ដែលជ្រើសរើស នឹងត្រូវចម្រាញ់យកអ្នកដែលតស៊ូពិតប្រាកដ ហើយអ្នកដែលខិតខំប្រឹងនឹងទទួលបានអនាគតល្អជាក់ជាមិនខាន។”

អ្នកស្រីក៏បានបន្ថែមថា បន្ទាប់ពីជ្រើសរើសរួចនឹងមានការបង្ហាត់បង្រៀន ផ្តល់មុខរបប ហើយប្រាក់ចំណូលអាចទទួលបានជាសប្តាហ៍ ឬ ខែទៅតាមអ្នកដែលខំប្រឹង។ ចំណែកការចុះឈ្មោះអាចទាក់ទងដេប៉ូ តំណាងចែកចាយនៃផលិតផល NNP ឬ អាចអាចទាក់ទងតាមទូរសព្ទលេខ 016 59111 8 / 0882000522/ 096 7778366 រៀងរាល់ម៉ោងធ្វើការ។

អ្នកស្រី ទ្រី ដាណា បានសរសេរៀបរាបទៀតថា “មកដល់ហើយសម្រាប់បងប្អូនដែលមិនមានការងារ នាងខ្ញុំនឹងផ្តល់ឱកាសការងារយ៉ាងពិសេស សម្រាប់៥០០០នាក់ដំបូងក្នុងការរកស៊ីជាមួយនាងខ្ញុំដោយមិនប្រើដើមទុនសោះ សម្រាប់បងប្អូនដែលខ្វះខាតជីវភាពខ្លាំងត្រូវការរៀនរកស៊ី និង ទទួលបានចំណេះដឹងផ្នែករកស៊ី។ នៅក្នុងនោះផងដែរ មានការបង្វឹកបង្រៀនបន្ថែមពីក្រុមការងារ និង តំណាងចែកចាយរបស់ខ្ញុំផ្ទាល់ ដោយទទួលបានការងារពិសេស ហើយអាចបើកប្រាក់ខែប្រចាំខែក៏បាន ឬ ប្រចាំសប្តាហ៍ក៏បាន។ អ្នកណាខំ អ្នកនោះទទួលបានឱកាសការងារ និង ប្រាក់ចំណូល។ របៀបក្នុងការចុះឈ្មោះ សូមទំនាក់ទងទៅកាន់តំណាងចែកចាយគ្រប់កន្លែង និងក្រុមហ៊ុនផ្ទាល់ក៏បាន។ បើទាក់ទងក្រុមហ៊ុន (ម៉ោងធ្វើការ ៧:៣០ ដល់ ៥:៣០) ខលខុសនិងមិនមានអ្នកទទួលទេ។ 016591118/ 0882000522/ 0967778366។”

សូមបញ្ជាក់ថា ក្រុមហ៊ុនដាណាទ្រី បើកឱកាសថ្មីសំរាប់ប្រជាពលរដ្ឋខ្មែរ1ម៉ឺននាក់ (សមាជិកឱកាសថ្មី) ជាមួយប្រេនទាំង៣៖ 1/NNP5000នាក់, 2/NUNA 2500នាក់, 3/CTM 2500នាក់ ចូលលក់ដោយមិនចំណាយដើមទុន ហើយទទួលបានប្រាក់ចំណេញ និងការបង្រៀនអំពីការលក់ ព្រមទាំងផលចំណេញផ្សេងជាច្រើនទៀត។

ក្រោយពីការប្រកាសបែបនេះអ្នកស្រី ទ្រី ដាណា ផ្តល់ឱកាសការងារនិងការរកស៊ីជាមួយក្រុមហ៊ុនរបស់អ្នកស្រីមានមហាជនជាច្រើន សប្បាយរីករាយ និងពិតត្រេកអរអ្នកស្រីបានគិតគូរជួយរកវិធីសាស្រ្ត ក្នុងការជួយប្រជាពលរដ្ឋជួបទុក្ខលំបាក៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២