វ៉ាក់សាំងកូវីដ-១៩ (Astra Zeneca) ចំនួន ៦២០០ដូស បានដឹកមកដល់ខេត្តព្រះវិហារ ដើម្បីចាក់ជូនជាដូសទី៣

ខេត្តព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ វ៉ាក់សាំងកូវីដ-១៩ (Astra Zeneca) ចំនួន ៦២០០ដូស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកមកដល់ខេត្តព្រះវិហារ ដើម្បីចាក់ជូនជាដូសទី៣ (ដូសជម្រុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

យុទ្ធានាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ប្រភេទ Astra Zeneca ដូសទី៣ (ដូសជម្រុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ នឹងអនុវត្ត ចាប់ពីថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ តាមការជូនដំណឹង របស់រដ្ឋបាលខេត្ត។

ពិធីប្រគល់-ទទួលវ៉ាក់សាំងនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។

ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាពិសេសប្រភេទ Delta ដែលអាចឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ បើសិនយើងទាំងអស់គ្នា មិនទប់ស្កាត់ទេនោះ ដូចនេះ សូមបងប្អូន បន្តអនុវត្តវិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យបានខ្ជាប់ខ្ជួននូវវិធាន ‍‌‍« ៣ ការពារ» (ពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ ) និង « ៣ កុំ » (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកាន់កន្លែងបិតជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ព្រមទាំងទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នៅពេលដល់វេនរបស់ខ្លួន នៅតាមទីតាំង និងពេលវេលាដែលបានកំណត់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២