ចាប់ខ្លួនបានហើយ ឃាត.ក ដៃឆៅ ដែលបានចា.ក់ស.ម្លា.ប់មិត្តភក្តិប្ល.ន់យកទូរស័ព្ទ និងជំរិតយកលេខកូដសម្ងាត់ធនាគារកាលពីប៉ុន្មានថ្ងៃមុននោះ

ភ្នំពេញ៖ បើទោះបីជារត់គេចខ្លួនយ៉ាងណាក៏ដោយ ក៏មិនអាចគេចផុត​ពីសំណាញ់​ច្បាប់បានដែរ  គឺសមត្ថកិច្ចបានស្រាវជ្រាវតាមចាប់ខ្លួន​ឃាតករដៃឆៅ​ដែល​បានចាក់សម្លាប់បុរសម្នាក់ប្លន់យកទូរស័ព្ទ និងជំរិតយកលេខកូដសម្ងាត់ធនាគារ នៅក្នុងហាងម៉ាស្សាយីហោ «គេណេស» តាមបណ្តោយផ្លូវលេខ៤២០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥បានហើយ។ ដោយការចាប់ខ្លួននេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្ទះគ្មានលេខ ភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឱ្យដឹងថា មកដល់ពេលនេះ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយ​កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានស្រាវជ្រាវចុះបង្រ្កាបឃាត់ខ្លួនជន​ជាប់ចោទពីបទឃាតកម្មបានហើយ។

សូមជម្រាបផងដែរថា នៅចំណុចផ្ទះម៉ាស្សាយីហោ «គេណេស» តាមបណ្តោយផ្លូវលេខ៤២០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន កាលពីយប់ថ្ងៃទី១៦មីនា ឆ្នាំ២០២៥ មានករណីឃាតកម្មចាក់សម្លាប់បុរសម្នាក់ ប្លន់យកទូរស័ព្ទ និងជំរិតយកលេខកូដសម្ងាត់ធនាគារ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនដៃដល់បានរត់គេចខ្លួន។ រហូតមកដល់ល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន៕

  

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២