អ្នកគ្រប់គ្រងកំពង់ផែទីក្រុង Beirut ក្នុងចំណោមមនុស្ស ១៦នាក់ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតករណីផ្ទុះឃ្លាំងសារធាតុគីមី

(លីបង់)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ សីហា អាជ្ញាធរលីបង់បានចាប់ខ្លួនអ្នកគ្រប់គ្រងកំពង់ផែBeirut ក្នុងចំណោមមនុស្ស ១៦នាក់នៅក្នុងការស៊ើបអង្កេតករណីការផ្ទុះឃ្លាំងស្តុកសារធាតុគីមីដ៏កក្រើកនៅកំពង់ផែនៃរដ្ឋធានី Beirut ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ChannelNewsAsia នៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។

តុលាការលីបង់មិនបានបញ្ចេញឈ្មោះបុគ្គលដែលត្រូវបានចាប់ខ្លួនទាំងនោះទេ ប៉ុន្តែបើតាមសម្តីលោកចៅក្រម Fadi Akiki តំណាងរដ្ឋាភិបាលនៅឯតុលាការយោធា លោកបានឲ្យដឹងថារហូតមកដល់ពេលនេះអាជ្ញាធរបានសាកសួរមន្ត្រីកំពង់ផែ និងមន្ត្រីគយជាង ១៨នាក់ និងអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងការងារថែទាំនៅឃ្លាំងស្តុកសារធាតុគីមីនេះ ត្រូវបានគេយកទៅឃុំឃាំងដើម្បីការស៊ើបអង្កេតបន្ត។ ប្រភពពីតុលាការ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាអ្នកគ្រប់គ្រងកំពង់ផែ Beirut លោក ហាសាន់ កូរេធីម (Hassan Koraytem )ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួន និងបានបង្កកគណនីធនាគាររបស់មនុស្ស ៧នាក់ រួមមានលោក Hassan Koraytem អ្នកគ្រប់គ្រងកំពង់ផែទីក្រុង Beirut និងប្រធានគយលីបង់ម្នាក់ផងដែរ។

សូមជម្រាបជូនថា ហេតុការណ៍ផ្ទុះដ៏សាហាវកាលពីថ្ងៃអង្គារបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ការរញ្ជួយដីនៅទូទាំងតំបន់Beirut ដែលយ៉ាងហោចណាស់មនុស្ស ១៤៥ នាក់បានស្លាប់និង ៥,០០០ នាក់ផ្សេងទៀតរងរបួស។ មនុស្សរាប់សិបនាក់ទៀតនៅតែបាត់ខ្លួនខណៈដែលមនុស្សរហូតដល់ ២៥០,០០០ នាក់ត្រូវបាត់បង់ផ្ទះសម្បែងសម្រាប់ស្នាក់នៅ ស្របពេលប្រទេសមួយនេះកំពុងធ្លាក់ចុះយ៉ាងខ្លាំងនៃវិបត្តិសេដ្ឋកិច្ច និងការកើនឡើងយ៉ាងខ្លាំងនូវករណីជំងឺរាតត្បាតកូវីដ១៩៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២