យ៉ាងហោចណាស់មនុស្សស្លាប់ ១៧នាក់ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះនៅរដ្ឋ Kerala

(ញូវដេលី)៖ កាលពីថ្ងៃសុក្រនេះ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India Express បានធ្លាក់នៅអាកាសយានដ្ឋានមួយនៅក្នុងរដ្ឋធានី Kerala ដែលយ៉ាងហោចណាស់មានមនុស្ស ១៧នាក់ត្រូវបានបាត់បង់ជីវិត នៅពេលដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះបានក្រឡាប់បន្ទាប់ពីចុះចតខុសផ្លូវនៅភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន ChannelNewsAsia នៅថ្ងៃសៅរ ទី០៨ ខែសីហា ឆ្នាំ២០២០។

ប្រភពពីមន្ត្រីឥណ្ឌាបានឲ្យដឹងថា ក្រៅពីមនុស្ស១៧នាក់បានស្លា​ប់ មនុស្សជាង ១០០នាក់ផ្សេងទៀតបានរងរបួសក្នុងនោះ ១៥នាក់បានរងរបួសធ្ងន់បន្ទាប់ពីយន្តហោះ Boeing 737 ហោះចេញពីអាកាសយានដ្ឋានឌូបៃដែលជាជើងហោះហើរមួយដើម្បីជម្លៀសមនុស្សឆ្លងវីរុសកូវីដ១៩ បានធ្លាក់ពីលើផ្លូវចុះចតក្រោមភ្លៀងធ្លាក់យ៉ាងខ្លាំងនៅ Kozhikode  ទោះយ៉ាងណាយន្ដហោះមិនបានឆេះនោះទេ។ របាយការណ៍មួយបានឲ្យដឹងទៀតថាអ្នកស្លាប់រួមមានទារកអាយុ ១០ខែ, ក្មេងអាយុទើបតែ១៨ខែ និងអាកាសយានិកម្នាក់ក្នុងចំណោមអ្នកបើកយន្តហោះពីរនាក់ដែលបានស្លាប់នៅក្នុងឧប្បត្តិហេតុនោះគឺលោក Deepak Sathe គឺជាអតីតអ្នកបើកយន្តហោះចម្បាំងរបស់កងទ័ពអាកាស។

សូមជម្រាបថា ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានដកស្រង់ទិន្នន័យពីគេហទំព័រអ្នកតាមដានការហោះហើរបង្ហាញថា យន្ដហោះ Boeing 737 នេះហាក់ដូចជាបានប៉ុនប៉ងចុះចតចំនួនពីរដងហើយ ដោយអ្នករងគ្រោះបានប្រាប់ទូរទស្សន៍ក្នុងស្រុកថាយន្ដហោះបានហោះចុះហោះឡើងម្តងហើយម្តងទៀតមុនពេលចុះចតដែលបណ្តាឲ្យមានឧប្បត្តិហេតុបែបនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២