រហូតមកដល់ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការ និងសហវិមជ្ឈការ ដោយបានបង្កើនការផ្ទេរថវិការដ្ឋជារៀងរាល់ឆ្នាំទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានចំនួនសរុបប្រមាណជាង ១,០៤៣លានដុល្លារ

ការកែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ សម្រាប់ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ក្រោមឆន្ទានុសិទ្ធិរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ឲ្យបានទាន់ពេល ។ដោយរាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបង្កើនការផ្ទេរថវិការដ្ឋជារៀងរាល់ឆ្នាំទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរហូតមកទល់ឆ្នាំ២០២២ មានចំនួនសរុបប្រមាណជាង ១,០៤៣លានដុល្លារអាមេរិក។ នេះបើតាមប្រសាសន៍លោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទក់ គ.ជ.អ.ប ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គម នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីអង្គការដៃគូអន្តរជាតិ តំណាងធនាគារពិភពលោក តំណាង USAID តំណាង Internews តំណាងអង្គការអន្តរជាតិ FHI360 និងបណ្តាស្ថាប័នសារព័ត៌មានជាតិ-អន្តរជាតិជាច្រើនទៀត។

លោកបានថ្លែងទៀតថា ក្នុងក្របខ័ណ្ឌនៃការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងភាពជោគជ័យនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលបានបង្កើនការផ្ទេរថវិការដ្ឋជារៀងរាល់ឆ្នាំទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ក្រោមឆន្ទានុសិទ្ធិរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទាល់ និងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។

ក្នុងឆ្នាំ២០២២ រដ្ឋបាលថ្នាក់ក្រោមជាតិបានទទួលថវិកាសរុប ១,០៤៣លានដុល្លាក្នុងនោះ៖

– សម្រាប់ឃុំ សង្កាត់មានថវិកាចំនួន ២០៧លានដុល្លា៖ ឆ្នាំ២០០២ ឃុំ សង្កាត់នីមួយៗមានថវិកាជាមធ្យម ៤,៥០០ដុល្លារក្នុង១ឆ្នាំ ឆ្នាំ២០២២ មានចំនួន ១២៧,០០០ដុល្លា/១ឆ្នាំ

– សម្រាប់ក្រុង ស្រុកមានថវិកាចំនួន ១៣៩លានដុល្លា រួមជាមួយថវិកាផ្ទេរក្នុងវិស័យអប់រំប្រមាណជាង ៣៣លានដុល្លា ៖ ឆ្នាំ២០១៣ ក្រុង ស្រុកនីមួយៗមានថវិកាជាមធ្យម ៧៩,៣៥៣ដុល្លារក្នុង១ឆ្នាំ។ ឆ្នាំ២០២២ មានជាង ៥៧០,០០០ដុល្លា/១ឆ្នាំ

– សម្រាប់រាជធានី ខេត្ត មានថវិកាចំនួន ៦៩៧លានដុល្លា រួមបញ្ចូលទាំងថវិកាផ្ទេរក្នុងវិស័យ សុខាភិបាលប្រមាណជិត ១៧០លានដុល្លាផងដែរ។ អំពីយន្តការដឹកនាំ សម្របសម្រួលអនុវត្ត។

ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គម រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាសេនាធិការឲ្យរាជរដ្ឋាភិបាល សម្រាប់ដឹកនាំ សម្របសម្រួល និងគាំទ្រដល់ការរៀបចំ និងអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមានក្រសួងស្ថាប័នចំនួន ២៦ ជាសមាជិក ដោយស្ថិតក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាប្រធាន គ.ជ.អ.ប.៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២