នៅដើមឆ្នាំ២០២១ កម្ពុជា នឹងអាចទទួលបានការអនុគ្រោះពន្ធនាំចូលទៅកាន់ចក្រភពអង់គ្លេស

ភ្នំពេញ ៖ ប្រទេសសអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប ហើយរយៈពេលអន្តរកាលបន្ទាប់ពីការចាកចេញនោះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២០នេះ។ ហើយចាប់ពីថ្ងៃទី១មករាឆ្នាំ២០២១ទៅ ប្រទេសដែលមានលកខណៈសម្បត្តិជាប្រទេសកំពុងអភិវឌ្ឍ នឹងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធ GSP របស់អង់គ្លេស។ ប្រព័ន្ធ GSP របស់អង់គ្លេសនោះ ដំបូងនឹងផ្ដល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសនានាដូចជា GSP របស់សហភាពអឺរ៉ុបដែរ។

នេះបើយោងតាម សារណែនាំ របស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC សម្រាប់សមាជិកសមាគម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រព័ន្ធ GSP នោះរបស់អង់គ្លេសនឹងមានក្របខ័ណ្ឌចំនួន៣ គឺ ក្របខ័ណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចបំផុត, ក្របខ័ណ្ឌទូទៅ និងក្របខ័ណ្ឌប្រសើរឡើង។ លិខិត GMAC បានបន្តថាកម្ពុជាដែលត្រូវបានគេចាត់ថ្នាក់ដោយអង្កការសហប្រជាជាតិថា ជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត គឺស្ថិតនៅក្នុងក្របខ័ណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។ ហេតុដូច្នោះ កម្ពុជានឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ។

ប្រព័ន្ធនោះ គឺដូចគ្នានឹងគម្រោង EBA ក្រោមប្រព័ន្ធ GSP របស់សហភាពអឺរ៉ុបដែរ។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេសក្នុងឆ្នាំ២០១៩ មានចំនួន១ពាន់៥០លានដុល្លារ។ ក្នុងនោះកម្ពុជានាំចូលទៅចក្រភពអង់គ្លេសមានចំនួន៩៧៨លានដុល្លារ ហើយផលិតផលសំខានា់នាដែលកម្ពុជានាំចេញទៅមានដូចជា សម្លៀកបំពាក់, ស្បែកជើង, កង់ និងអង្ករ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២