លោក ដូណាល់ ត្រាំ និយាយថា៖ ការប៉ុនប៉ងទម្លាក់លោកចេញពីតំណែង នឹងបង្កឱ្យមានកំហឹងយ៉ាងខ្លាំង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានថ្លែងទៅកាន់ក្រុមអ្នកកាសែត ថា ការចោទប្រកាន់ថ្មី ដើម្បីបង្ខំគាត់ឱ្យចេញពីតំណែងមុនពេលកំណត់  នឹងបង្កឲ្យមានកំហឹងយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

លោកដូណាល់ ត្រាំបានព្រមានជាលើកដំបូងចាប់តាំងពីកុប្បកម្មដ៏សាហាវកាលពីសប្តាហ៍មុននៅឯវិមានកាពីតូលសហរដ្ឋអាមេរិកថា “កិច្ចប្រឹងប្រែងដើម្បីចោទប្រកាន់គាត់ និងបង្កឱ្យមានកំហឹងយ៉ាងខ្លាំង ប៉ុន្តែគ្មានរណាចង់ឲ្យមានអំពើហឹង្សាទេ នៅក្នុងថ្ងៃស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន នៅថ្ងៃទី២០ មករាខាងមុខ”។ លោកត្រាំ បានបដិសេធមិនឆ្លើយសំណួរថាតើលោកនឹងលាលែងពីតំណែងឬយ៉ាងណាទេ។

សុន្ទរកថារបស់លោកត្រាំបានធ្វើឡើងនៅពេលដែលលោកបានធ្វើដំណើរទៅកាន់ រដ្ឋតិចសាស់ប្រធានាធិបតីរូបនេះបានមានប្រសាសន៍ថា” យើងមិនចង់បានជាដាច់ខាតនូវអំពើហឹង្សា…ការចោទប្រកាន់នេះវាពិតជារឿងអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនយោបាយ  វាគួរឱ្យអស់សំណើចណាស់”។

លោក Trump បាននិយាយបន្ថែមថា“ ការចោទប្រកាន់នេះកំពុងបង្កឱ្យមានកំហឹងយ៉ាងខ្លាំង…ហើយវាពិតជារឿងដ៏គួរឱ្យភ័យខ្លាចដែលពួកគេកំពុងធ្វើ.. ប្រសិនបើលោកស្រីNancy Pelosi និងលោក Chuck Schumer បន្តដើរលើផ្លូវនេះខ្ញុំគិតថាវាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ប្រទេសរបស់យើងហើយវាបង្កឱ្យមានកំហឹងយ៉ាងខ្លាំងដែរ” ។ មុនពេលគាត់ឡើងលើឧទ្ធម្ភាគចក្រមគាត់បានបញ្ជាក់ម្តងទៀតថា “ខ្ញុំមិនចង់ឲ្យអំពើហឹង្សាកើតឡើងទេ” ។

អាមេរិកនៅតែចង់ចាំព្រឹត្តិការណ៍កាលពីថ្ងៃពុធសប្តាហ៍មុន នៅពេលដែលអ្នកគាំទ្រលោក ត្រាំ បានសម្រុកចូលទៅក្នុងអគារកាពីតូលសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនដើម្បីរារាំងលទ្ធផលជ័យជំនះរបស់លោក ចូ បៃដិន ដែលបណ្តាឲ្យមនុស្ស ៥នាក់បានស្លាប់ នឹងបានស្តីបន្ទោសប្រធានាធិបតីយ៉ាងខ្លាំងចំពោះការបង្កឱ្យមានបញ្ហានេះតាមរយៈការអត្ថាធិប្បាយរបស់គាត់ទៅកាន់ហ្វូងមនុស្សនៅព្រឹកថ្ងៃដដែលនោះផងដែរ។

កាលពីនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ក្រុមអ្នកប្រជាធិបតេយ្យបានស្នើការចោទប្រកាន់មួយនៅក្នុងសភាតំណាងរាស្ត្រ។ ដោយចោទប្រកាន់ប្រធានាធិបតី ត្រាំ ពីបទញុះញង់ឱ្យមានការបះបោរ ហើយនិយាយថាគាត់បានធ្វើសេចក្តីថ្លែងការណ៍លើកទឹកចិត្តដល់ក្រុមបាតុករ និងស្មានទុកជាមុននូវលទ្ធផលថាអំពើហិង្សានឹងកើតមាននៅវិមានកាពីតូល។

ក្រុមអ្នកប្រជាធិបតេយ្យកំពុងតែធ្វើការឡើងវិញនៅថ្ងៃនេះដើម្បីបោះឆ្នោតលើសេចក្តីសម្រេចមួយដែលអំពាវនាវឱ្យលោកអនុប្រធានាធិបតី Mike Pence ប្រើប្រាស់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី២៥ ដើម្បីបង្ខំឲ្យលោកត្រាំ ចេញពីតំណែងជាមេដឹកនាំមុនពេលកំណត់ ។

លោក Pence ត្រូវបានគេជឿថាទំនងមិនស្របតាមគំនិតនេះទេ ដូច្នេះការបោះឆ្នោតលើការចោទប្រកាន់អាចនឹងកើតឡើងនៅថ្ងៃពុធហើយត្រូវការសំឡេងភាគច្រើនដើម្បីអនុម័ត។ ប្រសិនបើវាត្រូវបានគេបោះឆ្នោតអនុម័តដំណើរការនៃការចោទប្រកាន់ចុងក្រោយនឹងផ្លាស់ទៅព្រឹទ្ធសភាសម្រាប់ការកាត់ក្តី ដោយសមាជិកព្រឹទ្ធសភាជាសម្រេច។

ទោះយ៉ាងណាគណបក្សសាធារណរដ្ឋគឺជាអ្នកគ្រប់គ្រងព្រឹទ្ធសភាហើយប្រាកដជាមិនទទួលយកការចោទប្រកាន់នេះរហូតដល់ថ្ងៃចុងក្រោយរបស់លោកត្រាំ គឺនៅពេលលោក ចូ បៃដិន ឡើងកាន់អំណាចនៅថ្ងៃទី២០ មករា ដូច្នេះការបង្ខំគាត់ពីអំណាចហាក់ដូចជាមិនទំនងទាល់តែសោះ។

យោងតាម ​​FBI បានឲ្យដឹងថា ការតវ៉ាប្រដាប់អាវុធអាចនឹងកើតឡើងនៅទីក្រុងវ៉ាស៊ីនតោននិងនៅតាមទីក្រុងរដ្ឋចំនួន ៥០ នៅក្នុងការចាប់ផ្តើមប្រកាសចូលកាន់តំណែងនេះ។ ក្រុមប្រដាប់អាវុធមួយបានប្តេជ្ញាថាការបះបោរមួយនឹងកើតឡើងប្រសិនបើមានការប៉ុនប៉ងដើម្បីដកលោក Trump ចេញពីតំណែង។ ប៉ុន្តែលោក Michael Plati ដែលជាភ្នាក់ងារសម្ងាត់អាមេរិកទទួលបន្ទុកពិធីនេះបាននិយាយថាក្រុមមន្រ្តីបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើឱ្យប្រាកដថាគ្មានការរំលោភសន្តិសុខបន្ថែមទៀតនៅក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃដ៏ធំនោះទេ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២