សម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញសំណេះសំណាលនិងនាំយកអំណោយជូនកុមារគថ្លង់ពិការភ្នែកនិង កុមារកំព្រានៅវិទ្យាល័យអប់រំពិសេស

ខេត្តសៀមរាប ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជារួមដំណើរ ដោយលោក ជំទាវ ជាភរិយាឥស្សរជន ថ្នាក់ដឹកនាំ និងដោយមានការ ចូលរួមពី ឯកឧត្តម សៀងណាំ អ្នកតំណាងរាស្ត្រ មណ្ឌល់សៀមរាប និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាសៀមរាប បានអញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនក្មួយៗកុមារ មានពិការភាព ភ្នែកនិងគថ្លង់ចំនួន១៨៣នាក់ដែលកំពុងស្នាក់នៅ សិក្សាក្នុងវិទ្យាល័យ អប់រំពិសេសសៀមរាប និងកុមារកំព្រា ចំនួន៣៧នាក់ទៀត ដែលរស់នៅក្នុងមណ្ឌល់កុមារកំព្រា ខេត្តសៀមរាប។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះសម្តេចកិត្កិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានបញ្ជាក់ថា កាលពីក្មួយៗចៅៗ កុមារពិការភាពភ្នែក និងគថ្លង់នេះ ស្ថិតនៅក្រោម ការគ្រប់គ្រង នៃអង្គការ គ្រួសារថ្មី គឺព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី ព្រះវរ រាមាតាជាតិខ្មែរ ព្រះប្រធាន កិត្តិយស កាកបាទក្រហមកម្ពុជា ព្រះអង្គតែ សព្វព្រះរាជហទ័យ ប្រោសព្រះរាជ ទានដល់កូនចៅ ចៅតួត របស់ព្រះអង្គជារៀង ដរាបមក ហើយសម្តេចតេជោ និងសម្តេចផ្ទាល់ តែងតែរៀបចំ ផ្តល់អាហារ ដល់ក្មួយៗចៅៗ កុមារមានពិការភាពភ្នែក និងគរថ្លង់ នៅភ្នំពេញនេះ ជារៀងរាល់២ដងទៅ៣ដង ក្នុង១ឆ្នាំៗ តែសំរាប់ ក្មួយៗចៅៗមានពិការភាពភ្នែកនិងគថ្លង់ក៍ដូចជាកុមារកំព្រានៅខេត្តសៀមរាមវិញថ្ងៃនេះ គឺជាលើកទី១ហើយ ដែលសម្តេចផ្ទាល់ បានមកជួបសួរសុចទុក្ខ និងនាំយកអំណោយ មកប្រគល់ជូននា ពេលនេះ។

សម្តេចប្រធានកាកបាទក្រហមកម្ពុជា ក៏បានផ្តាំផ្ញើរដល់អ្នក គ្រប់គ្រងនិងលោកគ្រូអ្នកគ្រូ ត្រូវយកចិត្តទុកដាក់ផងដែរ ក្នុងការជួយថែទាំអនាម័យ សំរាប់ ក្មួយៗចៅៗមាន ពិការភាពនិងកំព្រាទាំងអស់ ជាពិសេសគឺការការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ដែលកំពុងរាតត្បាតនៅក្នុងសាកល លោក។ទន្ទឹមសម្តេច បានក្រើនរំលឹកដល់ក្មួយៗចៅៗទាំងអស់ ត្រូវយកចិត្តទុកដាក់ ស្តាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូនិងត្រូវ ខិតខំរៀនសូត្រ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង សំរាប់សាងអនាគតរបស់ខ្លួន បន្ទាប់ត្រូវ ចាកចេញពីទីនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២